ភ្នំពេញ៖ រូបបដិមាព្រហ្មមុខបួននៅព្រលានយន្តហោះ សៀមរាប-អង្គរ ស្ថិតក្នងស្រុកសូទ្រនិគម បានសាងសង់រួចរាល់១០០ភាគរយហើយ។នេះបើតាមលោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអ្នករៀបចំប្លង់ព្រហ្មមុខបួន។រូបនេះធ្វើ ស្ពាន់ មានកម្ពស់៧ម៉ែត្រ និងទម្ងន់ប្រមាណ៦តោន និងដំឡើងដោយសិល្បករខ្មែរ នៅខេត្តសៀមរាប។
លោក លី រស្មី បានគូសបញ្ជាក់ថា ការងារដែលធ្វើឡើងដោយការពេញចិត្ត រមែងទទួលបាននូវលទ្ធផលល្អ ហើយលោកបានបន្ថែមថា ការស្ថាបនាបដិមាព្រះព្រហ្មពីស្ពាន់ បានរួចរាល់១០០ភាគរយ។ចំណែកការងារមួយចំនួនទៀត ក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ កំពុងដំណើរការដោយរលូន។
បើតាមលោក លី រស្មី ការជ្រើសរើសបដិមាព្រហ្មមុខបួនដាក់កណ្ដាលព្រលានយន្ត ហោះថ្មីនេះ មានការគិតគូរច្បាស់លាស់ និងមានអត្តន័យពេញលេញផងដែរ។ រូបនេះធ្វើ ស្ពាន់ មានកម្ពស់៧ម៉ែត្រ និង ទម្ងន់ប្រមាណ៦តោន និងដំឡើងដោយសិល្បករខ្មែរ នៅខេត្តសៀមរាប។
សូមជម្រាបថា គិតមកដល់ពេលនេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបានចំនួន១០០%ហើយ ដែលគ្រោងដាក់ឱ្យដំណើរការហោះហើរ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានសមត្ថភាព ទទួលបានការចុះចតយន្តហោះរហូតដល់យន្តហោះធុនធំ ហើយនឹងជួយជំរុញកំណើនទេសចរណ៍នៅកម្ពុជាទាំងមូលផងដែរ៕