Cctimesw1140xh150cm copy

កម្ពុជាសម្រេចបញ្ចុះ«ពន្ធអាករ»នៃការនាំចេញថ្មធម្មជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ។ ការសម្រេចបញ្ចុះពន្ធអាករនេះត្រូវបានធ្វើឡើងបន្ទាប់ពីតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា បានស្នើអោយរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមសេចក្ដីប្រកាស មុខទំនិញនាំចេញមួយចំនួន ដែលត្រូវបានបញ្ចុះអត្រាអាករនាំចេញមានដូចជា៖ បញ្ចុះពី៣០%មក ១០% លើមុខទំនិញ ថ្មធម្មជាតិមិនទាន់កែច្នៃចំនួន៨បន្ទាត់ពន្ធ នៃតារាងពន្ធតយកម្ពុជាជាធរមាន ក្នុងទីតាំងរងលេខ ២៥១៥.១១.០០, ២៥១៥.១២.១០, ២៥១៥.២០.០០, ២៥១៦.១១.០០, ២៥១៦.១២.១០, ២៥១៦.២០.១០, ២៥១៦. ២០.២០ និង ២៥១៦, ៩០.០០។ ពី ៣០% មក ៥% លើមុខទំនិញ ថ្មធម្មជាតិមិនទាន់កែច្នៃ ទម្រង់ផ្ទាំង ចំនួន ២ បន្ទាត់ពន្ធ នៃតារាងពន្ធតយកម្ពុជាជាធរមាន ក្នុងទីតាំងរងលេខ ២៥១៥.១២.២០ និង ២៥១៦.១២.២០។ ពី២០% មក០%លើមុខទំនិញ ថ្មធម្មជាតិកែច្នៃ ចំនួន១២ បន្ទាត់ពន្ធនៃតារាងពន្ធតយកម្ពុជាជាធរមាន ក្នុងទីតាំងរងលេខ ៦៨០១.០០.០០, ៦៨០២.១០.០០, ៦៨០២.២១.០០, ៦៨០២.២៣.០០, ៦៨០២.២៩.១០, ៦៨០២.២៩.៩០, ៦៨០២.៩១.១០, ៦៨០២.៩១.៩០, ៦៨០២.៩២.០០, ៦៨០២.៩៣.១០, ៦៨០២. ៩៣.៩០ និង ៦៨០២.៩៩.០០។

គួរបញ្ជាក់ថា បន្ទាប់ពីតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជាមួយ បានស្នើអោយរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានប្រគល់ភារកិច្ចជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួលកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ជាមួយនិងសមាគមថ្មក្រានិតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារ ដើម្បីស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗ និងដើម្បីដាក់ចេញនូវដំណោះស្រាយសមស្របនិងទាន់ពេលវេលា ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិ ឲ្យបានកាន់តែប្រសើរឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង