Cctimesw1140xh150cm copy

ធនាគារ កាណាឌីយ៉ា ទទួលបានពានរង្វាន់ Best Domestic Bank និង Best SME Bank ប្រចាំប្រទេសកម្ពុជា ២០២៣ ពីស្ថាប័ន International Finance Awards

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជមួយដែលឈានមុខ និងមានវត្តមានយូរឆ្នាំនៅក្នុងទីផ្សារប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ និងឈ្នះពានរង្វាន់ ធនាគារក្នុងស្រុកឆ្នើមជាងគេបំផុតនៅកម្ពុជា ជាលើកទីប្រាំ និងពានរង្វាន់ ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាលើកទីបី ពីសំណាក់ស្ថាប័ន International Finance ដែលជាទស្សនាវដ្ដីហិរញ្ញវត្ថុ និងអាជីវកម្មឈានមុខមួយដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស។

ពានរង្វាន់ International Finance Awards (IFA) ជាពានរង្វាន់ដ៏មានកិត្តិនាមទូទាំងពិភពលោក រៀបចំឡើងដើម្បីទទួលស្គាល់ឧត្តមភាពនៃស្ថាប័នហិរញ្ញវត្ថុក្នុងការច្នៃប្រឌិត ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធនាគារ និងការផ្តោតសេវាកម្មអតិថិជន នៅក្នុងទីផ្សាររបស់ប្រទេសនីមួយៗ។ ពានរង្វាន់ទាំងពីរនេះ ជាសក្ខីកម្មជាក់ស្តែងទៅលើការខិតខំប្រឹងប្រែងរបស់ធនាគារ កាណាឌីយ៉ា ទៅលើការផ្តល់នូវសេវាកម្មធនាគារដ៏ប្រសើរទៅកាន់អតិថិជន។

មានវត្តមាននៅក្នុងទីផ្សារហិរញ្ញវត្ថុជាង៣២ឆ្នាំ ធនាគារ កាណាឌីយ៉ា នៅតែបន្តរក្សាយ៉ាងមុតមាំនូវកិត្តិនាមរបស់ខ្លួនជា ស្ថាប័នហិរញ្ញវត្ថុប្រកបដោយឧត្តមភាពផ្នែកធនាគារ ស្ថិរភាព និងមានទំនុកចិត្តខ្ពស់។ ធនាគារ កាណាឌីយ៉ា នៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ក្នុងនាមជាស្ថាប័នដ៏ធំមួយ ដែលបានគាំទ្រយ៉ាងសកម្ម ក្នុងការផ្តល់ឥណទានសម្រាប់ភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម។

ពានរង្វាន់ ធនាគារក្នុងស្រុកឆ្នើមបំផុតក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៣ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ កាណាឌីយ៉ាក្នុងការផ្តល់នូវផលិតផល និងសេវាកម្មល្អបំផុតដល់អតិថិជនរបស់ខ្លួនតាមរយៈការច្នៃប្រឌិតជាបន្តបន្ទាប់។ នាខែកុម្ភៈ ឆ្នាំ២០២៣ កម្មវិធី Canadia Bank App បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់អតិថិជនធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងប្រតិបត្តិការធនាគារ ក្នុងការធ្វើប្រតិបត្តិការជាក្រុម និងមុខងារពិសេសមួយក្នុងការទទួលបានពិន្ទុសម្រាប់រង្វាន់។

ខណៈពេលនេះដែរ ដើម្បីពង្រឹងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ ធនាគារ កាណាឌីយ៉ា បានដាក់សម្ភោធឱ្យប្រើប្រាស់នូវសាខាឆ្លាតវៃជាច្រើន ដែលបំពាក់ដោយគ្រឿងបរិក្ខារ ធនាគារទំនើបៗ និងម៉ាស៊ីនឌីជីថលស្វ័យសេវាធនាគារ។ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ធនាគារ កាណាឌីយ៉ា បានសម្ភោធឱ្យប្រើប្រាស់ជាផ្លូវការចំនួន៧សាខាបន្ថែមទៀត រួមមានសាខាសែនសុខ សាខាអ៊ីអនម៉ល មានជ័យ សាខា អាយអេហ្វអិល សាខាចេនឡា សាខាពោធិ៍សែនជ័យ សេវាធនាគារឆ្លាតវៃ ស្នាក់ការកណ្ដាល និងមានគម្រោងសម្ភោធសាខាជាច្រើនទៀតទូទាំងប្រទេសកម្ពុជា។

បន្ថែមពីលើនេះ ការទទួលស្គាល់ក្នុងនាមជា ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម ពីសំណាក់ស្ថាប័ន IFA ឆ្លុះបញ្ចាំងពីផលប័ត្រដ៏រឹងមាំរបស់ធនាគារ។ ដើម្បីធ្វើឱ្យការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពកាន់តែងាយស្រួលដល់អតិថិជនសហគ្រាសធុនតូច និងមធ្យម ធនាគារ កាណាឌីយ៉ា បានបន្តខិតខំប្រឹងប្រែងធ្វើនវានុវត្តទៅលើផលិតផល និងសេវាកម្មរបស់ខ្លួន វិនិយោគទៅលើដំណោះស្រាយឌីជីថល និងចូលរួមចំណែកយ៉ាងសកម្មជាមួយនឹងគម្រោងហិរញ្ញវត្ថុ ដែលជាគំនិតផ្តួចផ្តើមដឹកនាំដោយរដ្ឋាភិបាល។ ធនាគារ កាណាឌីយ៉ា គឺជាធនាគារដំបូងគេមួយដែលបានចូលរួមក្នុងគម្រោងយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) ក្រោមការគ្រប់គ្រងរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការផ្តល់កម្ចីនិងឥណទានដល់ធុរកិច្ច ក្រុមហ៊ុន ឬសហគ្រាសធុនតូច និងមធ្យម ហើយត្រូវបានសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ទទួលស្គាល់ កាណាឌីយ៉ា ជា “គ្រិះស្ថានហិរញ្ញវត្ថុឆ្នើមចំណាត់ថ្នាក់ទីមួយ របស់ CGCC” ដែលជាធនាគារបញ្ចេញកម្ចីដែលមានការធានាច្រើនជាងគេក្នុងឆ្នាំ២០២២។

ដើម្បីបង្កើតនូវប្រព័ន្ធអេកូឡូស៊ីនៃសេវាកម្មទូទាត់ឌីជីថលពេញលេញមួយ ធនាគារ កាណាឌីយ៉ា ក៏បានខំខិតប្រឹងប្រែងពង្រឹងទៅលើ សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណិតសម្រាប់សាជីវកម្ម គម្រោងដាក់ឱ្យប្រើប្រាស់កម្មវិធី Merchant App និងផ្តល់នូវដំណោះស្រាយទូទាត់ឌីជីថល ដើម្បីជួយសម្រួលដល់តម្រូវការកើនឡើងរបស់អតិថិជនសហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងពាណិជ្ជករ សម្រាប់ប្រសិទ្ធភាពកាន់តែច្រើនក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។

លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលរបស់ធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា “យើងខ្ញុំមានសេក្តីសោមន្សរីករាយ និងមោទនភាពជាថ្មីម្តងទៀត ដែលស្ថាប័ន International Finance បានទទួលស្គាល់ធនាគារ កាណាឌីយ៉ា ជា ធនាគារក្នុងស្រុកដ៏ឆ្នើមបំផុត និងធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៣។ យើងខ្ញុំមានភាពរីករាយជាខ្លាំងដែរ ចំពោះការទទួលបានកិត្តិនាមជាធនាគារឆ្នើមពីសំណាក់ស្ថាប័នល្បីៗក្នុងតំបន់ ដែលបានផ្តល់រង្វាន់ផ្នែកអាជីវកម្មចំនួន៤របស់យើងគឺ ផ្នែករូបវន្តបុគ្គល ផ្នែកសហគ្រាសធុនតូច និងមធ្យម ផ្នែកសាជីវកម្ម និងថ្មីៗនេះផងដែរគម្រោងបរិវត្តកម្មឌីជីថលរបស់ធនាគារក៏ទទួលបាននូវពានរង្វាន់ពីស្ថាប័នអន្តរជាតិផងដែរ។”

“ពានរង្វាន់ទាំងនេះគឺជាសក្ខីកម្មមួយ ដែលកើតឡើងពីការព្យាយាម ខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់នៅក្នុងធនាគារ។ យើងខ្ញុំបន្តប្តេជ្ញា នឹងនាំមកនូវបទពិសោធន៍ធនាគារប្រកបដោយវិវឌ្ឍនភាព និងភាពជា “ដៃគូហិរញ្ញវត្ថុដ៏ល្អ” ព្រមទាំងចូលរួមចំណែកក្នុងការរីកចម្រើន និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕”

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា “Dream Company To Work For” ពី World HRD Congress ក៏ដូចជាពានរង្វាន់ “Best Managed Bank” ពី The Asian Banker ព្រមទាំងពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ “Best Domestic Bank” ពីស្ថាប័ន AsiaMoney ក្នុងឆ្នាំ២០២២។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពានរង្វាន់ “Best SME Bank” ពីស្ថាប័ន Digital Banker ពានរង្វាន់ “Best Retail Bank” ពីស្ថាប័ន The Asian Banker និងពានរង្វាន់ “Best Corporate Bank” នៃប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៣។

គិតត្រឹមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៊ីន ATM, CRM, VTM, SEM និងម៉ាស៊ីនស្វ័យសេវាធនាគារឌីជីថល ចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង