Cctimesw1140xh150cm copy

ក្រុមហ៊ុន Smart សម្ពោធជាផ្លូវការដំណោះស្រាយបច្ចេកវិទ្យាសម្រាប់អាជីវកម្ម 'Smart for Business' ជម្រុញភាពជោគជ័យក្នុងយុគសម័យឌីជីថល

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានដាក់ដំណើរការជាផ្លូវការនូវ ដំណោះស្រាយបច្ចេកវិទ្យាសម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្មរបស់ខ្លួន ដែលដំណោះស្រាយនោះមានឈ្មោះថា “Smart for Business”។ ការដាក់សម្ភោធនេះ បានរៀបចំឡើងយ៉ាងអធឹកអធម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីថ្ងៃព្រហស្បតិ៍ ទី ២១ ខែកញ្ញា ដោយមានភ្ញៀវកិត្តិយសចូលរួមជាងប្រមាណ ៣០០ នាក់ មកពីសហគ្រាសល្បីៗគ្រប់វិស័យក្នុងប្រទេសកម្ពុជា រួមមានស្ថានទូតធនាគារហិរញ្ញវត្ថុគ្រិះស្ថានអប់រំ និងភស្តុភារ។

នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Smart បានធ្វើបទបង្ហាញនូវដំណោះស្រាយបច្ចេកវិទ្យាថ្មីៗប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អតិថិជនដែលជាសហគ្រិន ដែលជាម្ចាស់ សហគ្រាសធុនធំ តូច និងមធ្យម។ ដំណោះស្រាយសម្រាប់អាជីវកម្មទាំងនោះគឺ ត្រូវបានបង្កើតឡើងដើម្បីពង្រឹង និងផ្តល់នូវ វិធីសាស្រ្តថ្មីប្រកបដោយគុណភាពនៃការទំនាក់ទំនង សុវត្ថិភាពឌីជីថល រួមទាំងប្រសិទ្ធភាពនៃការចំណាយ និងសុវត្ថិភាពប្រតិបត្តិការ ក្នុងយុគសម័យឌីជីថលដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ។ ជាមួយនឹងការផ្ដល់ជូនដ៏សម្បូរបែប នៃដំណោះស្រាយអាជីវកម្មចំនួន១២ប្រភេទ ក្រុមហ៊ុន Smart មានគោលបំណងបំពេញតម្រូវការទូទៅ នៃអាជីវកម្មក្នុងយុគសម័យឌីជីថល។ ការផ្តល់ជូននេះគ្របដណ្តប់លើផ្នែកជាច្រើននៃអាជីវកម្មដូចជា ការតភ្ជាប់ ទំនាក់ទំនង ការគ្រប់គ្រងយានយន្ត អង្គផ្ទុកទិន្នន័យអនឡាញ និងធនធានមនុស្ស។

ក្រុមហ៊ុន Smart បានដាក់បង្ហាញ៖

- Smart Fiber+ ជាសេវាអ៊ីនធឺណេត fiber-optic ដើម្បីពង្រឹងនូវ ទំនាក់ទំនង។

- Google Workspace by Smart ជាគម្រោងសហការការងារ ដែលប្រើប្រាស់កម្មវិធី Google Workspace ។

- Smart CloudPBX ជាសេវាកម្មបម្រើអតិថិជន។

- Smart Fleet Management ជាដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់គ្រប់គ្រងយានយន្ត ។

- Smart CheckinMe ជាប្រព័ន្ធគ្រប់គ្រងវត្តមានរបស់បុគ្គលិក។

- Smart Hybrid+ ជាគម្រោងដែលរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍គម្រោងទូរសព្ទចល័័តដែលបង់ប្រាក់ប្រចាំខែ និងបង់ប្រាក់ជាមុន។

- Smart Push2Talk ជាទូរសព្ទប្រើប្រាស់បានធន់នឹងមជ្ឈដ្ឋានដែលពិបាក។

- Smart Sponsored Call អនុញ្ញាតឱ្យអតិថិជនខលទៅក្រុមហ៊ុនដោយមិនគិតថ្លៃ។

- Smart Sponsored Data អនុញ្ញាតឱ្យអតិថិជនចូលទៅកាន់គេហទំព័រ និងកម្មវិធីទូរសព្ទរបស់អាជីវកម្មដោយមិនគិតថ្លៃ។

- Smart BizBlast ម្ចាស់អាជីវកម្មអាចផ្ញើសារទៅកាន់អតិថិជនរបស់ពួកគេ។

- Smart Survey ជាវិធីសាស្រ្តស្រាវជ្រាវងាយស្រួល និងមានប្រសិទ្ធភាព។

- Smart eBusiness Card ជាមធ្យោបាយឌីជីថលថ្មីដើម្បីចែករំលែកព័ត៌មានអាស័យដ្ឋានទំនាក់ទំនង។

ដំណោះស្រាយទំនើបទាំងនេះបន្ត ពង្រឹងជំហររបស់ក្រុមហ៊ុន Smart នៅលើទីផ្សារ ដែលធ្វើឲ្យប្រតិបត្តិករមួយនេះមានភាពល្អប្រសើរជាង ដៃគូប្រកួតប្រជែង ដោយសារតែក្រុមហ៊ុនស្មាតជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាយ៉ាងទូលំទូលាយដល់អតិថិជនដែលជាម្ចាស់អាជីវកម្ម ។ ការពង្រីកការផ្តល់ជូនរបស់ក្រុមហ៊ុន Smart នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបន្តនាំមកជូននូវបច្ចេកវិជ្ជាទំនើបៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់។

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart បានថ្លែងអំណរគុណ ចំពោះដៃគូដែលបានផ្តល់ទំនុកចិត្តលើក្រុមហ៊ុន Smart រហូតមកដល់ពេលបច្ចុប្បន្ននេះ។ លោកបានសង្កត់ធ្ងន់ថាដំណោះស្រាយថ្មីទាំងនេះនឹងបន្តជួយដល់ដៃគូរអាជីវកម្មបស់ក្រុមហ៊ុនស្មាតក្នុងការឈានទៅរកភាពជោគជ័យកាន់តែខ្ពស់នៅក្នុងទីផ្សារអាជីវកម្មដែលពោរពេញដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ។ លោក Ziad បានបន្ថែមទៀតថា “នេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើររបស់យើងប៉ុណ្ណោះ។ ក្រុមការងារយើងនឹង ខិតខំប្រឹងប្រែង ធ្វើការដោយមិនគិតពីការនឿយហត់ក្នុងការលើកកម្ពស់សេវាកម្មរបស់យើង ហើយពួកយើងនៅតែរក្សានូវការប្តេជ្ញាចិត្ត ក្នុងការនាំយកដំណោះស្រាយដែលគួរឱ្យទុកចិត្ត ស្របតាមតម្រូវការរបស់អតិថិជន និងបន្ថែមជាសារៈប្រយោជន៍ទៅដល់អាជីវកម្មរបស់ដៃគូរបស់យើង។

នៅក្នុងកម្មវិធីនេះ ដៃគូអាជីវកម្មដែលបានចូលរួមបានធ្វើជាសាក្សីនៃការដាក់តាំងបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍នៃសេវាកម្មទំនើបដែលបង្ហាញដោយក្រុមហ៊ុន Smart។ ព្រឹត្តិការណ៍នេះគឺជាវេទិកាពិសេសមួយសម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្មអាច ស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងក្តាប់យកឪកាសប្រកបដោយសក្តានុភាពរបស់ពួកគេ។

ការដាក់ឱ្យដំណើរការនូវដំណោះស្រាយបច្ចេកវិទ្យាទាំងនេះ ស្របទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឲ្យបាននូវប្រព័ន្ធសេដ្ឋកិច្ច និងសង្គមឌីជីថល។ តាមរយៈការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងដ៏សម្បូរបែប ក្រុមហ៊ុន Smart មានគោលបំណងរួមចំណែកដល់ការរីកលូតលាស់ និងភាពជោគជ័យនៃអាជីវកម្មគ្រប់ទំហំនៅទូទាំងប្រទេស។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់ពីអត្ថប្រយោជន៍ជាច្រើននៃដំណោះស្រាយសហគ្រាស “Smart for Business” ទាំងនេះ លោកអ្នកអាចទាក់ទងមកក្រុមការងារ Smart ដោយផ្ញើអ៊ីមែលទៅកាន់ [email protected] ទូរស័ព្ទទៅលេខ 1204 ឬ 010 200 888 ឬចូលទៅកាន់គេហទំព័រ www.smart.com.kh/for-business ។

ស្វែងរកការច្នៃប្រឌិត និងបង្ហាញសក្តានុពលរបស់អ្នកជាមួយនឹងដំណោះស្រាយអាជីវកម្មពីSmart នៅថ្ងៃនេះ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង