ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី២៧ កញ្ញានេះ បានចេញនូវសេចក្តីជូនដំណឹងស្តីពីការសម្រេចលើកលែង«ទណ្ឌកម្មរដ្ឋបាល» (ពន្ធបន្ថែម និង ការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ រហូតដល់ដំណាច់ឆ្នាំ២០២៣។ការសម្រេចនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់។
