Cctimesw1140xh150cm copy

កម្ពុជាទទួលបានទេសចរជាង១៥លាននាក់ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាង១៥លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានប្រមាណ ១២,៣៨លាននាក់ កើនឡើង៦២,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងភ្ញៀវទេសចរអន្តរជាតិមានចំនួនជាង ៣,៥ លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះបើតាមសារលិខិតរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។

បើតាមរបាយការណ៍ ឆ្នាំ២០២៣នេះ ក្រោមយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា២០២៣’’ (Visit Cambodia Year 2023) កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង១២០% និងទេសចរជាតិប្រមាណ១៧លាននាក់ និងឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់៨លាននាក់។

ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការរួមចំណែកពីវិស័យនានា ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្រ្តនានាដែលបានដាក់ចេញនាពេលកន្លងមក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង