Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ការ«ថតរូប ឬវីដេអូ»នៅតំបន់អង្គរមិនបានហាមឃាត់ លើកលែងតែ៣ចំណុចនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញ សេចក្ដីជូនដំណឹង ស្ដីពី ការថតរូបភាព ឬវីដេអូ នៅតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។អាជ្ញាធរអប្សារា បានបកស្រាយថា ការថតរូប ឬវីដេអូ នៅតំបន់អង្គរ មិនមានការហាមឃាត់ទេចំពោះការថតលក្ខណៈទេសចរណ៍ ថតរក្សាទុកជាអនុស្សារីយ៍ ថតផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ឱ្យពិភពលោកបានស្គាល់។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ជាគោលការណ៍ អាជ្ញាធរជាតិអប្សរាមិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ឱ្យពិភពលោកបានស្គាល់ និងទាក់ទញអ្នកទេសចរ។

បើតាមអាជ្ញាធរជាតិអប្សរា ជាក់ស្តែងកន្លងទៅការរថតរូបភាព និងវីដេអូ តាមទម្រង់ទាំងនេះ ត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានបង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានាដូចជា TIK TOK និងបណ្តាញសង្គមជាច្រើនផ្សេងទៀត។

ដោយឡែកមានគោលការណ៍មួយចំនួនដែលអាជ្ញាធរជាតិអប្សរាពិនិត្យ ក្នុងនោះ៖ការថតរូបភាព ថតភាពយន្ត វីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬអាជីវកម្មនានា។ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ និងការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍តម្រូវឱ្យដាក់ពាក្យស្នើសុំអាជ្ញាធរជាតិអប្សរា ដោយចំណាយពេល៥ថ្ងៃយ៉ាងយូរ។

គោលការណ៍នេះដោយអាជ្ញាធរជាតិអប្សរា ពន្យល់ថា ក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចប៉ះពាល់ដល់គុណតម្លៃនៃប្រសាទបុរាណខ្មែរដែលជាមរតមិនអាចកាត់ថ្លៃបានរបស់កម្ពុជា និងជាសម្បត្តិបេតិកភណ្ឌពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង