Cctime 6monthsfree desktop
Cc times  web banner kh (2)

ពន្ធដារច្រានចោលព័ត៌មានថា រាជរដ្ឋាភិបាលថ្មី«បង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ។

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី ២៦ កញ្ញា បានចេញសេចក្តីបំភ្លឺមួយពាក់ព័ន្ធការចុះផ្សាយនានាថា រាជរដ្ឋាភិបាលថ្មី«បង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ»។អគ្គនាយកដ្ឋានពន្ធដារ បានបដិសេធនិងច្រានចោលព័ត៌មាននេះថា ជាព័ត៌មានមួលបង្កាច់ និងចោទប្រកាន់គ្មានមូលដ្ឋានការពិត។

អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីបំភ្លឺ៥ទំព័រ ដើម្បីឆ្លើយតបនឹងការលើកឡើង តាមបណ្តាញសង្គមមួយចំនួនដែលបានចុះផ្សាយចោទអំពីការយកពន្ធពីប្រជាពលរដ្ឋ។ក្នុងសេចក្តីបំភ្លឺនោះ អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេច ហ៊ុន ម៉ាណែត មិនបានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ បន្ថែមដូចការចុះផ្សាយតាមបណ្តាញសង្គមនោះទេ។

អគ្គនាយកដ្ឋានពន្ធដារ បានពន្យល់ថា ក្នុងវិបត្តិកូវីដរាជរដ្ឋាភិបាលកម្ពុជា បានជួយសម្រួលដល់ការពន្យាពេលអនុវត្តលើពន្ធចំណេញមូលធនជាបន្តបន្ទាប់ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ មករា ឆ្នាំ២០២៤សម្រាប់ទ្រព្យជាមូលធន។ចំណែកពន្ធលើចំណេញមូលធនលើវិស័យអចលទ្រព្យ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចពន្យានិងចាប់ផ្តើមអនុវត្តនៅបំណាច់ឆ្នាំ២០២៤ខាងមុខនេះ។

បើតាមពន្ធដារ ការលើកឡើងថារាជរដ្ឋាភិបាល នីតិកាលទី៧  បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ ហើយជាព័ត៌មានភាន់ច្រឡំ ឬក្នុងចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ ដែលពុំបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសស្រាក់សស្រាំរបស់អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ បានអះអាងអំពីទំនួលខុសត្រូវខ្ពស់ចំពោះជាតិ ក្នុងការអនុវត្តតួនាទីភារកិច្ចលើការងារគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ និងបានជម្រាបសាធារណជនជ្រាបថា កន្លងមកអគ្គនាយកដ្ឋានពន្ធដា តែងប្រកាន់ខ្ជាប់នូវគោលការណ៍ពង្រឹងអភិបាលកិច្ចល្អ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង