Cctimesw1140xh150cm copy

ក្រុមហ៊ុនមួយរបស់ជប៉ុននឹងបង្កើតឱកាសការងារបន្ថែមជាមួយកំណើនផលិតផល៥មុខទៀតនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ CDC)

ភ្នំពេញ៖ ក្រុមហ៊ុនដេនសូ (Denso) ជាក្រុមហ៊ុនជប៉ុនមួយដែលមានសកម្មភាពវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន មានកម្មករប្រមាណ៦០០នាក់បានកំពុងបម្រើការនៅរោងចក្រដេនសូវហើយក្រុមហ៊ុននឹងមានគម្រោងបង្កើតឱកាសការងាររបន្ថែមទៀតក្នុងពេលអនាគតដ៏ខ្លីខាងមុខដែលអាចរំពឹងទុកថានឹងកើនដល់ប្រមាណ ១.០០០នាក់ ជាមួយនឹងផលិតផលរបស់ខ្លួនចំនួន៥មុខទៀត។ គម្រោងទាំងបនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ម៉ាសាអូ ស៊ឹអេម៉ាស៊ឹ អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនដេនសូ (Denso) នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក ម៉ាសាអូ ស៊ឹអេម៉ាស៊ឹ បានឱ្យដឹងថា ចាប់តាំងពីបើករោងចក្រនៅក្នងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នៅឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន មានកម្មករប្រមាណ៦០០នាក់បានកំពុងបម្រើការនៅរោងចក្រដេនសូវហើយក្រុមហ៊ុននឹងមានគម្រោងបង្កើតឱកាសការងាររបន្ថែមទៀតក្នុងពេលអនាគតដ៏ខ្លីខាងមុខដែលអាចរំពឹងទុកថានឹងកើនដល់ប្រមាណ ១.០០០នាក់ ជាមួយនឹងផលិតផលរបស់ខ្លួនចំនួន៥មុខដូចជា៖ ១)-ម៉ាញ៉េតូ (Magneto) ២)- ឧបករណ៍សម្រាប់បន្ថយកំដៅក្នុងម៉ាស៊ីនឡាន (Tube/Inner Fin for Inter Cooler) ៣)-ឧបករណ៍វាស់កម្រិតទឹកនៅក្នុងម៉ាស៊ីនឡានម៉ាស៊ូត (Level Switch for Diesel filter) ៤)-ឧបករណ៍បញ្ចុះកំដៅប្រេងនៅក្នុងម៉ាស៊ីន (SUS Oil Cooler) និងទី៥)- កញ្ច្រែងទឹកក្តៅ (ចាប់ពីឆ្នាំ២០២២)(Radiator)។

តំណាងក្រុមហ៊ុនរូបនេះ ក៏បានគូសបញ្ជាក់បន្ថែមថា ក្រោមកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សដែលមានឈ្មោះថា DENSO in Industrial Talent Development ចាប់ពីឆ្នាំ២០១៦-២០២២ ក្រុមហ៊ុនបានបណ្តុះបណ្តាលធនធានមនុស្សប្រមាណ ២២០នាក់ ហើយក្រុមហ៊ុននឹងមានគម្រោងធ្វើការបណ្តុះបណ្តាលប្រមាណ ៦០នាក់បន្ថែមទៀតក្នុងឆ្នាំ២០២៣ និង៧០នាក់នៅឆ្នាំ២០២៤។

ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការអបអរសាទរចំពោះការរីកចំរើនរបស់ក្រុមហ៊ុនដែលឈានទៅដល់គម្រោងពង្រីករោងចក្រ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាដើម្បីបង្កើនផលិតភាពរបស់ក្រុមហ៊ុន។ នេះបើតាមសេចក្ដីប្រកាស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង