Cctimesw1140xh150cm copy

CDC៖ មនុស្ស ៩៣នាក់កើតជំងឺភ្នែកក្រហមកម្រិតស្រាលក្នុងខេត្តរតនគិរី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

រតនគិរី៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) រកឃើញករណីជំងឺភ្នែកក្រហម ដែលគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។ ករណីនេះកើតឡើងដោយសារមានករណីដំបូងដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ទៅបុណ្យសព បងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាមដែលជាភូមិមានព្រំប្រទល់ជាប់និងភូមិប៉ក់តូចនេះ។

មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺនឹងអប់រំភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំនៅយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ ។

របៀបឆ្លង និងការព្យាបាលថែទាំ៖

របៀបនៃការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈ៖

1-ការប៉ះពាល់ផ្ទាល រឺចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហម

2-តាមរយៈខ្យល់ដោយការក្អក រឺកណ្តាស់

3-ប៉ះពាល់របស់ រឺផ្ទៃវត្ថុដែលមានផ្ទុកមេរោគ ហើយយកមកប៉ះភ្នែក វិធីការពារការឆ្លងជំងឺភ្នែកក្រហម

1-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ

2-ជៀសវាងប៉ះ រឺញីភ្នែក

3-ជៀសវាងការប្រើប្រាស់របស់របររួមគ្នា

4-ជៀសវាងការប៉ះ រឺប្រើថ្នាំភ្នែកខាងភ្នែកដែលឈឺ ទៅប្រើភ្នែកដែលមិនឈឺ រឺប្រើថ្នាំភ្នែករួមគ្នា

ករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃ។ ការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ការឱ្យថ្នាំបន្តក់ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង