Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ព្រះសង្ឃមួយអង្គរៀបចំ«តំបន់ទេសចរណ៍ធម្មជាតិ»មួយក្បែរព្រំដែនវៀតណាមទទួលការចាប់អារម្មណ៍ពីមហាជន

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពត៖ តំបន់រមនីយដ្ឋានភ្នំទឹកធំ ជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរនៅក្នុងស្រុក។ តំបន់ទេសចរណ៍ភ្នំទឹកធំ មានទីតាំងស្ថិតនៅ ភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ លក្ខណៈពិសេស ដែលខុសប្លែងពីតំបន់ទេសចរណ៍ធម្មជាតិផ្សេងទៀត តំបន់ទេសចរណ៍ភ្នំទឹកធំ មានល្អាងភ្នំដែលមានទឹក និងអាចជិះទូកកម្សាន្ដបានថែមទៀតផង។

បើតាមសង្ឃដីការព្រះចៅអធិការ វត្តភ្នំរាប ភិក្ខុ សុត ដាវី បានប្រាប់ស៊ីស៊ីថាមស៍ថា តំបន់ទេសចរណ៍ភ្នំទឹកធំ មានទីតាំងស្ថិតនៅ ភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ តំបន់ទេសចរណ៍ភ្នំទឹកធំ ចាប់ផ្ដើមកសាងប្រមាណជាមួយឆ្នាំមកហើយ ដោយនៅពេលនោះគ្រាន់តែចាប់ផ្ដើមសម្អាតវល្លិប៉ុណ្ណោះ និងបានចាប់ផ្ដើមកសាងជាផ្លូវការគឺនៅថ្ងៃទី២៧ មករា ឆ្នាំ២០២៣។

ការបង្កើតតំបន់ទេសចរណ៍ភ្នំទឹកនេះ គឺក្នុងគោលបំណងធ្វើឱ្យតំបន់ដែលនៅជិតព្រំដែនវៀតណាម នេះ មានការអភិវឌ្ឍន៍ និងទទួលបានការចាប់អារម្មណ៍ពីសាធារណជន។ រមនីយដ្ឋានភ្នំទឹកធំ មានចម្ងាយតែ៥០០ម៉ែត្រប៉ុណ្ណោះ ពីប្រទេសវៀតណាម។ មិនតែប៉ុណ្ណោះ តំបន់ទេសចរណ៍ថ្មី នេះ ជួយឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់នោះការងារធ្វើ និងអាចរកចំណូលបានពីតំបន់ទេសចរណ៍ នេះ ដើម្បីផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ។

ព្រះតេជគុណ សុត ដាវី មានសង្ឃដីការបន្ដថា នៅប្រទេសកម្ពុជាមានភ្នំជាច្រើន ប៉ុន្ដែភ្នំដែលមានល្អាង និងទឹកដែលអាចជិះទូកកម្សាន្ដបាន មានតែមួយប៉ុណ្ណោះ គឺភ្នំរាប។ នៅក្នុងរដូវវស្សានេះ ទឹកនៅក្នុងល្អាងភ្នំ មានជម្រៅប្រមាណជា ៤ម៉េត្រ។ ភ្នំរាប មានទេសភាពស្អាត ទាំងនៅក្នុងល្អាង លើកំពូលភ្នំ និងទេសភាពជុំវិញភ្នំ។ នៅពេលមកដល់ទីនេះ ភ្ញៀវទេចរ អាច ជិះទូកកម្សាន្ដនៅក្នុងល្អាង ទស្សនារូងប្រជៀវនៅលើកំពូលភ្នំ ដើរលើស្ពានឬស្សីនៅជុំវិញភ្នំ ដើម្បីគយគនទេសភាព និងបក្សាបក្សី ជាដើម។

ព្រះតេជគុណ សុត ដាវី មានសង្ឃដីការបន្ដទៀតថា សម្រាប់ការកសាងរមនីយដ្ឋានភ្នំទឹកធំ ព្រះតេជគុណ បានយកបច្ច័យពីការចូលរួមកសាងវត្តចំនួន៣០% របស់ពុទ្ធបរិស័ទ មកអភិវឌ្ឃតំបន់ទេសចរណ៍នេះ ពិព្រោះការចូលទស្សនាតំបន់ទេសចរណ៍នេះ មិនតម្រូវឱ្យបង់ប្រាក់នោះទេ។ ចំណេកឯការជិះទូកកម្សាន្ដ មិនមានកំណត់តម្លៃនោះទេ គឺអាស្រ័យទៅសន្ធារបស់ភ្ញៀវទេសចរម្នាក់ៗ។

រហូតមកដល់ពេលនេះ នៅមិនទាន់កំណត់ថាការសាងសង់អស់ប៉ុន្មាន នោះទេ ប៉ុន្ដែក្នុងការកសាងតំបន់ទេសចរណ៍ថ្មីមួយនេះ ចំណាយអស់ច្រើន មកហើយ។ រីឯការសាង់សង់ នៅមិនទាន់បានបញ្ចប់នៅឡើយទេ ហើយក៏មិនទាន់អាចកំណត់បាននៅឡើយថានឹងបញ្ចប់នៅពេលណានោះដែរ ដោយសារការចំណាយ នៅក្នុងការអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះ បានថវិកាមកពីការដកបច្ច័យកសាងវត្តចំនួន៣០ភាគរយ។ ដូច្នេះការអភិវឌ្ឍន៍តំបន់ទេសចរណ៍ភ្នំទឹកធំ គឺអាស្រ័យទៅលើចំនួនថវិកា ដែលបានមកពីបច្ច័យកសាងវត្ត ហើយប្រសិនបើមានថវិកាក្នុងការអភិវឌ្ឃន៍តំបន់ទេសចរណ៍ គឺមិនចំណាយពេលយូរនោះទេ។

សូមបញ្ជាក់ថា តំបន់រមនីយដ្ឋានភ្នំទឹកធំ ត្រូវបានកសាងដោយព្រះចៅអធិការ វត្តភ្នំរាប ភិក្ខុ សុត ដាវី។ តំបន់ទេសចរណ៍ភ្នំទឹកធំ មានទីតាំងស្ថិតនៅ ភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្ន តំបន់រមនីយដ្ឋានភ្នំទឹកធំ កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរ ក៏ដូចជាពុទ្ធបរិស័ទ ដោយសារតំបន់នេះ នៅព្រំដែនកម្ពុជា-វៀតណាម។ ភាគច្រើនពួកគេ ចង់ដឹង និងចង់ឃើញថា តើព្រំដែនវៀតណាម និងវត្តដែលនៅព្រំដែនកម្ពុជា-វៀតណាម មានការអភិវឌ្ឍន៍បែបណា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង