Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

រាជបណ្ឌិត្យសភាកម្ពុជាសម្ពោធ«វចនានុក្រមខ្មែរ»ថ្មីមានពាក្យជាង៤ម៉ឺន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា​ នៅថ្ងៃទី​ ២៥ កញ្ញានេះ បានប្រកាសដាក់សម្ពោធជាផ្លូវការនូវ«វចនានុក្រមខ្មែរឆ្នាំ២០២២»ដែលមានពាក្យសរុប ៤ ៤៦៩៦ពាក្យ និង មេពាក្យចំនួន ៣១ ០៧៣ពាក្យ។«វចនានុក្រមខ្មែរ»ថ្មីនេះ មិនត្រឹមតែបោះពុម្ពជាសៀវភៅប៉ុណ្ណោះទេ វចនានុក្រមនេះក៏មានដាក់ឱ្យប្រើប្រាស់រតាមប្រព័ន្ធឌីជីថល អាចទាញយកបាននៅលើទូរសព្ទ និងកុំព្យូទ័រផងដែរ។

ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកស្តីទីការគណៈរដ្ឋមន្ត្រី លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និង​ ភាគីពាក់ព័ន្ធជាច្រើនទៀត។

 បើតាមរាជបណ្ឌិត្យសភាកម្ពុជា វចនានុក្រមថ្មីនេះ មានការបូកបញ្ចូលនូវពាក្យថ្មីៗជាច្រើន ស្របតាមការប្រើប្រាស់របស់ប្រជាជនកម្ពុជាបច្ចុប្បន្ន ក្នុងនោះមានពាក្យសរុប ៤ ៤៦៩៦ពាក្យ និងមេពាក្យចំនួន ៣១ ០៧៣ពាក្យ។ មិនត្រឹមតែបោះពុម្ពជាសៀវភៅប៉ុណ្ណោះទេ វចនានុក្រមនេះក៏មានដាក់ឱ្យប្រើប្រាស់រតាមប្រព័ន្ធឌីជីថល អាចទាញយកបាននៅលើទូរសព្ទ និងកុំព្យូទ័រផងដែរ។ វចនានុក្រមនេះបានបូកបញ្ចូលពាក្យបច្ចេកទេស និង ពាក្យថ្មីៗជាច្រើនស្របតាមតម្រូវការបច្ចុប្បន្ន។

វចនានុក្រមខ្មែរឆ្នាំ២០២២នេះ ត្រូវបានរៀបរៀងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយមានការចូលរួមពីអ្នកជំនាញ និង ភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីឱ្យការបង្កើតពាក្យនីមួយៗត្រឹមត្រូវ ស្របតាមស្តង់ដាដែលអាចឱ្យប្រជាជនខ្មែរយកទៅប្រើប្រាស់បាន។

បើតាមប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោក ហ៊ាន សុខុម បានឱ្យដឹងថា ដំណើរការធ្វើបច្ចុប្បន្នភាពវចនានុក្រមនេះ គឺយកវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោល ហើយយកពាក្យទាំងអស់ដាក់បញ្ចូលមកវិញ ដោយមិនបោះបង់ពាក្យណាឡើយ គ្រាន់តែកែពាក្យមួយចំនួន និងបន្ថែមពាក្យថ្មីមួយចំនួន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង