681 ezgif.com resize
Moneygramott moi1280x163px

«ថ្ងៃរះលើកំពូលអង្គវត្ត»បង្ហាញការចាប់អារម្មណ៍ជាមួយផ្ទៃមេឃក្រហម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ព្រឹត្តិការណ៍សមរាត្រី នារដូវវស្សា ឬហៅថា ថ្ងៃរះចំពីលើកំពូលប្រាសាទអង្គវត្ត គឺបានចាប់ផ្តើមឡើងចាប់ពីថ្ងៃទី ២១-២៣ កញ្ញា ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនទៅរង់ចាំថតយកទិដ្ឋភាពបាតុភូតធម្មជាតិដ៏អស្ចារ្យនេះ។អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ផ្ទៃមេឃនៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២២ កញ្ញា នេះ ពណ៌ទីទៃពីគ្នា ទោះជាមាននាទីខុសៗគ្នា បន្ដិចក៏ដោយ។

តាំងពីព្រឹកព្រលឹមភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរទៅមុខប្រាសាទអង្គវត្ត ដើម្បីទស្សនា និងថតរូបភាពនៃ រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ភាពស្រស់ស្អាតបានកើតឡើង តាមការគ្រោងទុក ហើយនៅក្នុងរដូវស្សានេះ ថ្ងៃរះលើកំពូលអង្គរវត្ត នៅថ្ងៃទី២២ ខែកញ្ញា ដែលជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា គិតនៅប្រទេសកម្ពុជា។

ករណីពិសេសនៅអង្គរវត្ត នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីខ្លោងទ្វារកណ្តាលនៃគុហ៍តារាជ (ខ្លោងទ្វារធំខាងលិច)។ ផ្ទៃមេឃនៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២២ កញ្ញា នេះ ពណ៌ទីទៃពីគ្នា ទោះជាមាននាទីខុសៗគ្នា បន្ដិចក៏ដោយ។

នេះជារឿងអច្ឆរិយរបស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម ស្ថាបត្យកម្ម និងតារាសាស្រ្ត។ គឺជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច៕


Khcct banner

អត្ថបទទាក់ទង