Cctimesw1140xh150cm copy

អ្នកជំនាញ៖កម្រិត«ជំពាក់បំណុល»អន្តរជាតិរបស់កម្ពុជាមិនទាន់គួរឱ្យបារម្ភ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 លោក ង៉ែត ជូន អ្នកវិភាគសេដ្ឋកិច្ច

ភ្នំពេញ៖ កម្ពុជាមានកម្រិតបំណុលត្រឹមតែ២៩,៤%នៃទំហំសេដ្ឋកិច្ចរង្វង់៣០ពាន់លានដុល្លាអាម៉េរិក គឺទាបជាងប្រទេសវៀតណាម ឡាវ ម៉ាឡេស៊ី ចិន មីយ៉ានម៉ា ថៃ ហ្វីលីពីន និងឥណ្តូនេស៊ី។ ដូច្នេះកម្រិតបំណុលរបស់កម្ពុជាមិនទាន់ខ្ពស់គួរអោយបារម្ភនោះទេ។នេះបើយោងតាម លោក ង៉ែត ជូន អ្នកវិភាគសេដ្ឋកិច្ច។ ប៉ុន្តែលោកស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់គឺប្រសិទ្ធិភាព និងតម្លាភាពនៃការប្រើប្រាស់បំណុលនេះ។

"ជាទូទៅមិនថាគ្រួសារ ក្រុមហ៊ុនឯកជន និងប្រទេសនោះទេ ការខ្ចីបុលប្រាក់ពីប្រភពដទៃដើម្បីវិនិយោគ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនគឺជារឿងធម្មតា ហើយក៏មិនមែនជាការខុសឆ្គងអ្វីដែរ ប្រសិនបើកម្រិតបំណុលនោះមិនធំហួសពីលទ្ធភាពរបស់ខ្លួន និងប្រើប្រាស់មានប្រសិទ្ធិភាព"។នេះជាការលើកឡើងរបស់លោក ង៉ែត ជូន អ្នកវិភាគសេដ្ឋកិច្ច។

បើតាមអ្នកជំនាញរូបនេះបន្តថា នៅក្នុងក្របខណ្ឌប្រទេស បន្ថែមលើកម្រិតបំណុលធៀបនឹងទំហំសេដ្ឋកិច្ច និងប្រសិទ្ធិភាពនៃការវិនិយោគសារធារណៈ តម្លាភាពនៃការគ្រប់គ្រងថវិកាជាតិក៏សំខាន់ណាស់ដែរដែលជារើយៗពលរដ្ឋតែងចង់ដឹងចង់ឮ។ មជ្ឈដ្ឋានទូទៅតែងសម្តែងក្តីបារម្ភថាកម្ពុជាជំពាក់បរទេសច្រើន។

សម្រាប់លោក ង៉ែត ជូន បច្ចុប្បន្នកម្រិតបំណុលរបស់កម្ពុជា គឺនៅមានកម្រិតទាបបំផុតធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់។ កម្ពុជាមានកម្រិតបំណុលត្រឹមតែ២៩,៤%នៃទំហំសេដ្ឋកិច្ចរង្វង់ ៣០ពាន់លានដុល្លាអាម៉េរិក គឺទាបជាងប្រទេសវៀតណាម ឡាវ ម៉ាឡេស៊ី ចិន មីយ៉ានម៉ា ថៃ ហ្វីលីពីន និងឥណ្តូនេស៊ី។ ដូច្នេះកម្រិតបំណុលរបស់កម្ពុជាមិនទាន់ខ្ពស់គួរអោយបារម្ភនោះទេ ហើយកម្ពុជាមានឱកាសអាចខ្ចីមកវិនិយោគបន្ថែមទៀត។ ប៉ុន្តែអ្វីដែលត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់គឺប្រសិទ្ធិភាព និងតម្លាភាពនៃការប្រើប្រាស់បំណុលទាំងនោះ។

គួរបញ្ជាក់ថា បណ្តាប្រទេសដែលមានកម្រិតបំណុលខ្ពស់ជាងគេនៅលើពិភពលោក គឺប្រទេសវេនីស៊ូអេឡា មានបំណុលខ្ពស់លំដាប់លេខ១ក្នុងពិភពលោកគឺរហូតដល់ទៅ៣៥០%នៃទំហំសេដ្ឋកិច្ចរបស់ខ្លួន (សូមបញ្ជាក់ដែរថាសេដ្ឋកិច្ចរបស់ប្រទេសនេះបានដួលរលំទៅហើយ) និងដូចជាប្រទេសជប៉ុន (២៦៦%) ប្រទេសសិង្ហបុរី (១៣១%) និងសហរដ្ឋអាម៉េរិក (១២៨%)៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង