Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

អាម៉េរិកសន្យាផ្ដល់ជំនួយ៤៥ម៉ឺនដុល្លារន្ថែមទៀតលើគម្រោងជួសជុល«ប្រាសាទភ្នំបាក់ខែង»

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
W.Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំកម្ពុជា 

សៀមរាប៖ សហរដ្ឋអាម៉េរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា​ នៅថ្ងៃទី ២១ កញ្ញា បានសន្យាបន្តគម្រោងជួសជុលប្រាសាទភ្នំបាក់ខែងក្នុងរយៈពេល ៥ឆ្នាំបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ ៤៥ ម៉ឺនដុល្លារ។ការសន្យានេះ ធ្វើឡើងក្រោមមូលនិធិស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ខណៈដែលកម្មវិធីនេះបានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៩។

ក្នុងដំណើរទស្សនកិច្ច សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញានេះ គម្រោងជួសជុលប្រាសាទភ្នំបាខែងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កម្ពជា និងអាម៉េរិកនឹងចុះហត្ថលេខានាមុនដំណាច់ឆ្នាំ២០២៣ ក្រោមការអនុម័តគម្រោងដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក។

អនុស្សារណៈយោគយល់គ្នា លើកិច្ចព្រមព្រៀងផ្នែកវប្បធម៌ រយៈពេល ៥ឆ្នាំបន្តទៀត ទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និង វត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា» និង កាត់បន្ថយការលួចប្លន់នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជាផងដែរ។

បើតា W.Patrick Murphy  អាម៉េរិកចង់បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រាស្រ័យទាក់ទង ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និង អ្នកពាក់ព័ន្ឋនៅក្នុងវិស័យសុខភាពសាធារណៈ អប់រំ វប្បធម៌ ធុរកិច្ច យុវជន ការដោះមីន និងការពង្រឹងការអនុវត្តច្បាប់ និង សន្តិសុខជាដើម។

គួរបញ្ជាក់ថា ក្នុងរយៈពេល ២០ឆ្នាំកន្លងមក អាម៉េរិក បានចូលរួមជាមួយកម្ពុជាក្នុងការផ្លាស់ប្តូរគា្ននូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា សម្រាប់ផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចព្រមព្រៀងផ្នែកវប្បធម៌ ដែលជាការផ្តល់តម្លៃ ដល់បេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា។ 

គិតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលអាម៉េរិកបានសម្របសម្រួល ដល់ការបញ្ជូនវត្ថុបុរាណដ៏មានតម្លៃ ត្រឡប់មកកម្ពុជាវិញ ចំនួនជាង១០០ដុំ និង បានបណ្ដុះបណ្ដាលជនជាតិខ្មែរ លើការងារថែរក្សា គាំពារបេតិកភណ្ឌវប្បធម៌ជាច្រើននាក់ ហើយនៅពេលខាងមុខនេះ អាម៉េរិកនឹងបញ្ជូនវត្ថុបុរាណចំនួន ៣៣ដុំបន្ថែមទៀត ដែលខ្លះត្រូវបានជនខិលខូចលួចពីប្រាសាទបន្ទាយស្រី ក្រុងអង្គរធំ និងខ្លះមកពីប្រាសាទកោះកេរ ត្រលប់មកកាន់កម្ពុជាវិញ។

 គិតចាប់ពីឆ្នាំ ២០០១ អាម៉េរិកបានផ្ដល់ជំនួយជាថវិកាជិត ៦លានដុល្លារ សម្រាប់ជួយដល់ការអភិរក្ស វប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកា សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ការបង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និង ការអប់រំផ្សព្វផ្សាយដល់សាធារណជនលើការការពារបេតិកភណ្ឌវប្បធម៌៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង