Cctimesw1140xh150cm copy

ក្រុមបាល់ទះកម្ពុជា អស់ឱកាសឡើងវគ្គបន្ដ ក្រោយចាញ់កូរ៉េខាងត្បូង ៣-០សិត នៅចិន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ Cambodia 2023

ចិន៖ ក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិកម្ពុជា នៅថ្ងៃទី ២១ កញ្ញានេះ បានអស់ឱកាសឡើងវគ្គបន្ដ នៅក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន ក្រោយចាញ់ក្រុមខ្លាំងកូរ៉េខាងត្បូង ៣-០សិត នៅទីលាន Linping Sports Centre Gymnasium នាទីក្រុង Hangzhou ។

ការប្រកួតរបស់ក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិកម្ពុជា បានអស់ឱកាសឡើងវគ្គបន្ដក្រោយចាញ់ក្រុមខ្លាំងដែលឈរនៅចំណាត់ថ្នាក់លេខ២៧ លើពិភពលោក (កូរ៉េខាងត្បូង) បានយកឈ្នះកម្ពុជា ក្នុងលទ្ធិផល ៣-០សិត ។ បន្ទាប់ពីប្រកួតបើកឆាកកម្ពុជាបានចាញ់ឥណ្ឌា ៣-០ សិត កាលពីថ្ងៃអង្គារ ដែលធ្វើឲ្យក្រុមកម្ពុជាអស់ឱកាសឡើងវគ្គបន្ដក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន។

ក្រោយការប្រកួតបញ្ចប់ ក្រុមជម្រើសជាតិឥណ្ឌា បានឈរលេខ១ ក្នុងពូល C ក្រោយឈ្នះ ២ប្រកួតជាប់ៗ កូរ៉េខាងត្បូង ឈរលេខ២ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១ ឡើងទៅកាន់វគ្គ ១២ក្រុមចុងក្រោយ ។ ចំណែកក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា គឺបានបញ្ចប់បេសកកម្មរបស់ខ្លួន ត្រឹមលេខលេខរៀងទី៣ ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា នេះគឺជាការបង្ហាញខ្លួនលើកដំបូង សម្រាប់រយៈពេល ៥៣ឆ្នាំចុងក្រោយ របស់ក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា បន្ទាប់ពីបង្ហាញខ្លួនលើកចុងក្រោយ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ នៃការប្រកួតកីឡាអាស៊ី លើកទី៦ ឆ្នាំ១៩៧០ នៅប្រទេសថៃ ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង