Cctimesw1140xh150cm copy

ADBបន្ទាបការព្យាការណ៍កំណើនសេដ្ឋកិច្ចកម្ពុជាពី៥,៥% មកត្រឹម៥,៣%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ត្រូវបានរំពឹងថានឹងទាបជាងការព្យាករណ៍ពីដើមឆ្នាំបន្តិច គឺមកត្រឹម ៥,៣% ពី ៥,៥% ជាចម្បង ដោយសារវិស័យឧស្សាហកម្មមានកំណើនយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ។ នេះបើយោងតាមការធ្វើរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមរបាយការណ៍របស់ ADB នេះក៏បានបង្ហាញរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នៅ ៦,០% ដដែល។ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា ឆ្នាំ២០២៣ បានកត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានធ្លាក់ចុះ ១៨,៦% ក្នុងឆមាសទី១នៃឆ្នាំ ២០២៣។ ការធ្លាក់ចុះនេះត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩% នៃការនាំចេញ ផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មានជាអាទិ គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។

ចំពោះការព្យាករកំណើនវិស័យសេវាកម្មនៅឆ្នាំ២០២៣ បានកើនឡើងពី ៧.៣% ទៅ ៨.០%។ ការព្យាករសម្រាប់កំណើនវិស័យឧស្សាហកម្មត្រូវបានបន្ថយពី ៥.៨% មក ៤.៨% ហើយការព្យាករសម្រាប់កំណើនវិស័យកសិកម្មត្រូវបានកែសម្រួលពី ១.១% ទៅ ០.៩%។ របាយការណ៍នេះរក្សាការព្យាករណ៍អតិផរណាសម្រាប់ឆ្នាំនេះនៅកម្រិត ៣.០% និងឆ្នាំក្រោយនៅកម្រិត ៤.០%។ ឱនភាពពាណិជ្ជកម្មអន្តរជាតិ ដែលមានភាពប្រសើរឡើង និងការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងបន្តបង្រួមឱនភាពគណនីចរន្ត។

ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមាន កំណើនសេដ្ឋកិច្ចខ្សោយនៃបណ្តាប្រទេសជឿនលឿន ការមកដល់នៃភ្ញៀវទេសចរនិងលំហូរវិនិយោគផ្ទាល់ពីបរទេសតិច ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាព ហិរញ្ញវត្ថុជាសកល ការកើនឡើងតម្លៃថាមពល ក្តីបារម្ភអំពីបំណុលឯកជនដែលមានកម្រិតខ្ពស់ និងអំពីស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និង អាកាសធាតុដែលកាន់តែអាក្រក់ដោយសារការប្រែប្រួលបរិយាកាសផែនដី។ នេះបើតាមADB៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង