Cctimesw1140xh150cm copy

រំហូរវិនិយោគផ្ទាល់ពីបរទេសមានកំណើនខ្ពស់ក្នុងអត្រាប្រមាណ៤១,៦%ក្នុងឆមាសទី១ឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ក្នុងអត្រាប្រមាណ៤១,៦% សម្រាប់ឆមាសទីមួយ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកលមានការរឹតបន្តឹងយ៉ាងណាក្ដី។ ជាមួយគ្នានេះ វិស័យកសិកម្ម អនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន និងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ក៏នឹងត្រូវរំពឹងថាមានកំណើនផងដែរ។

បើតាមរបាយការណ៍ វិស័យកសិកម្ម ត្រូវបានវាយតម្លៃថាសម្រេចបានកំណើន០,៩% ដូចការរំពឹងទុក។ ចំពោះអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន ត្រូវបានវាយតម្លៃថាងើបឡើងវិញលឿន ក្នុងអត្រា៤១,៥%។ ចំពោះអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថានឹងមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ១១,៧% ដូចការរំពឹងទុក ដែលគាំទ្រភាគច្រើនដោយការនាំចេញបន្ទះសូឡា ជាពិសេស ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ស្របពេលដែលរំហូរនការវិនិយោគផ្ទាល់ពីបរទេសក្នុងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុកក្នុងអត្រា១៧២%។

របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យឃើញពីនិន្នាការនិងដំណើរវិវត្តជារួមនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៣ដើម្បីជាមូលដ្ឋានដល់ការដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល។ របាយការណ៍ទាំងនេះត្រូវបានជាលទ្ធផលនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីដ៏ខ្ពង់ស្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង