681 ezgif.com resize
Swift cc time

មហាវិទ្យាល័យជលផលនិងវារីវប្បកម្ម រកឃើញប្រភេទក្តាមថ្មីមួយប្រភេទ នៅទន្លេសាប

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ មហាវិទ្យាល័យជលផលនិងវារីវប្បកម្ម កាលពីពេលថ្មីៗនេះ បានរកឃើញប្រភេទក្តាមថ្មីមួយប្រភេទ នៅទន្លេសាប ហើយសំណាកក្តាមនេះត្រូវបានបញ្ជូនទៅ Lee Kong Chian Natural History Museum និង National University of Singapore ដើម្បីធ្វើការវិភាគ និងពិពណ៌នា និងបានបោះពុម្ភនៅទស្សនាវដ្តីវិទ្យាសាស្រ្តអន្តរជាតិ Crustaceana។

ក្រុមការងារមហាវិទ្យាល័យជលផលនិងវារីវប្បកម្ម បានរកឃើញប្រភេទក្តាមថ្មីមួយប្រភេទ នៅក្នុងទន្លេសាប ប្រទេសកម្ពុជា។ ក្ដាមនេះ ត្រូវបាន ក្រុមការងារមហាវិទ្យាល័យជលផលនិងវារីវប្បកម្ម សុំស្នើដាក់ឈ្មោះថា ក្តាមពីងពាងទន្លេសាប ហើយឈ្មោះវិទ្យាសាស្រ្តដែលបានបោះពុម្ភហើយមានឈ្មោះថា Limnopilos miromekong។

សំណាកក្តាមពីងពាងទន្លេសាបនេះ ត្រូវបានបញ្ជូនទៅ Lee Kong Chian Natural History Museum និង National University of Singapore ដើម្បីធ្វើការវិភាគ និងពិពណ៌នា និងបានបោះពុម្ភនៅទស្សនាវដ្តីវិទ្យាសាស្រ្តអន្តរជាតិ Crustaceana។

សូមបញ្ជាក់ថា ប្រភេទក្តាមថ្មីមានឈ្មោះវិទ្យាសាស្រ្ត Limnopilos miromekong នៅក្នុងពួក Limnopilos នៃអម្បូរ Hymenosomatidae ត្រូវបានពណ៌នាពីទន្លេសាបស្ថិតនៅទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា។ ប្រភេទក្តាមថ្មីនេះគឺជាប្រភេទក្តាមថ្មីទី៤ដែលត្រូវរកឃើញ ហើយក៏ជាប្រភេទក្តាមថ្មីទី២ដែលមាននៅឥណ្ដូចិន៕


Khcct banner

អត្ថបទទាក់ទង