681 ezgif.com resize
Swift cc time

ក្រសួងកសិកម្មឱ្យម្ចាស់ចម្ការដូងនិងរោងចក្រកែច្នៃដូងស្រស់ ដាក់ពាក្យស្នើសុំចុះបញ្ជីនាំចេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវឱ្យម្ចាស់ចម្ការដូងសហគមន៍កសិកម្មដូងក្រអូប និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់នាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្ម។

ការរៀបចំចុះបញ្ជីនេះត្រូវបានធ្វើឡើងបន្ទាប់ពីពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅថ្មីៗនេះ។

បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងក្នុងពិធីសារ។ អគ្គនាយកដ្ឋានកសិកម្មគ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៣២៥ ៥៥៨, ០៩២ ៦២២ ៦២១, ០១២ ៥៣៣ ៦៤៧, ០១២ ២២៤ ៨១៥, ០៧៧ ៤២៦ ៦០៨ និង ០៩៦ ២២៧ ៤៥០៩៕

Khcct banner

អត្ថបទទាក់ទង