Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ពលករខ្មែរនៅកូរ៉េនិងថៃ អាចស្នើសុំលិខិតឆ្លងដែនថ្មីដោយមិនចាំបាច់វិលត្រឡប់មកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ហេង សួររដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

តាកែវ៖ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដោយបានសម្រេចឱ្យពលករខ្មែរដែលកំពុងស្នាក់នៅ និងបម្រើការងារនៅប្រទេសកូរ៉េ និងថៃ អាចស្នើសុំលិខិតឆ្លងដែនថ្មី ដោយមិនចាំបាច់វិលត្រឡប់មកកម្ពុជាវិញ។ វិធានការណ៍ទាំងនេះ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ដ៏ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រដម្ឋមន្រ្តីនៃកម្ពុជា ចំពោះសុខទុក្ខរបស់បងប្អូនពលករ និងសហគមខ្មែរនៅក្រៅប្រទេស។

នាឱកាសសំណេះសំណាលជាមួយកម្មករនិយោជិតខេត្តតាកែវ ឯកឧត្តម ហេង សួររដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ ពលករខ្មែរប្រមាណជា១លាន៣សែននាក់ កំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស ក្នុងនោះប្រទេសថៃមានចំនួន ជាង១លាន២សែននាក់ កូរ៉េចំនួន៥ម៉ឺននាក់ ម៉ាឡេស៊ីចំនួនជាង២ម៉ឺននាក់ ជប៉ុនប្រមាណ២ម៉ឺននាក់ផងដែរ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យពលករខ្មែរដែលកំពុងស្នាក់នៅ និងបម្រើការងារនៅប្រទេសកូរ៉េ និងថៃ អាចស្នើសុំលិខិតឆ្លងដែនថ្មី ដោយមិនចាំបាច់វិលត្រឡប់មកកម្ពុជាវិញឡើយ ជាពិសេសបានសម្រេចពង្រីវិសាលភាពកុងស៊ុល និងអនុព័ន្ធការងារថ្មីមួយនៅខេត្តសុងខ្លា ភាគខាងត្បូងប្រទេសថៃ និងចាត់អនុព័ន្ធការងារមួយរូបពីទីក្រុងបាងកក ទៅប្រចាំកុងស៊ុលនៅខេត្តស្រះកែវ ដើម្បីបង្កើនភាពងាយស្រួលក្នុងការដោះស្រាយបញ្ហា និងសំណូមពររបស់ពលករឱ្យបានទាន់ពេលវេលា។

ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសកម្ពុជាសម្រេច និងរក្សាបាននូវចីរភាពនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យទាំងសង្គម-សេដ្ឋកិច្ចគួរជាទីមោទនៈ។ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការដ៏មុតស្រួចនានា បានជំរុញស្ថានភាពសេដ្ឋកិច្ចកម្ពុជាឱ្យចាប់ផ្ដើមងើបឡើងវិញជាបណ្តើរៗ និងជំរុញឱ្យស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពធន់ និងរឹងមាំ តាមរយៈការកែសម្រួលបរិយាកាសវិនិយោគ និងការពង្រឹងគុណភាពជំនាញនិងកំណើនផលិតភាពនៃកម្លាំងពលកម្មផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង