Cctime 6monthsfree desktop
Cc times  web banner kh (2)

គ្រូពេទ្យមកពីកូរ៉េ ព្យាបាលជំងឺឥតគិតថ្លៃ រយៈពេល៣ថ្ងៃ នៅមណ្ឌលវេជ្ជសាស្ដ្រកូមីសូ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រុមគ្រូពេទ្យ មកពីប្រទេសកូរ៉េខាងត្បូង ធ្វើការព្យាបាលជំងឺ ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៣០ កញ្ញា ដល់ថ្ងៃទី០២ តុលា នៅមណ្ឌលវេជ្ជសាស្ដ្រកូមីសូ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៣៧DT ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។

ក្រុមគ្រូពេទ្យ មកពីប្រទេសកូរ៉េ ព្យាបាលជំងឺដោយឥតគិតថ្លៃរយៈពេល៣ថ្ងៃ ដោយឥតគិតថ្លៃ ដល់សាធារណជន នៅមណ្ឌលវេជ្ជសាស្ដ្រកូមីសូ។ ការព្យាបាលនោះ មានដូចជា រោគកុមារ ផ្នែកជំងឺទូទៅ សន្លាក់និងឆ្អឹង ភ្នែក ត្រចៀក ច្រមុះ បំពង់ក រោគស្ដ្រី ជំងឺសើស្បែក មាត់ធ្មេញ វះកាត់ដុំតូច និងចាក់ម្ជុលវិទ្យាសាស្ដ្រ ជាដើម។

មណ្ឌលវេជ្ជសាស្ដ្រកូមីសូ មានទីតាំងស្ថិតនៅផ្លូវលេខ ១៣៧DT ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។ ចុះពីផ្លូវជាតិលេខ៣ ចំងាយ១,០០០ម៉ែត្រ មកដល់ផ្សារសុភមង្គល បុរីសន្តិភាព២ បត់ស្ដាំ ប្រមាណជា ១,៧០០ម៉ែត្រ នឹងមកដល់ មណ្ឌលវេជ្ជសាស្ដ្រកូមីសូ។

សូមបញ្ជាក់ថា មណ្ឌលវេជ្ជសាស្ដ្រកូមីសូ ត្រូវបានបង្កើតឡើងដោយអង្គការសមាគមសាសនទូតកូរ៉េ នៅឆ្នាំ២០១២ និងបានចាប់ផ្ដើមដំណើរការនូវកម្មវិធីសុខភាពសហគមន៍ ក្រោមជំនួយរបស់អង្គការមិត្តភាពកម្ពុជា នៅប្រទេសកូរ៉េ។ នៅក្នុងឆ្នាំ២០១៩ ក្រោមជំនួយពីមូលនិធិវេជ្ជសាស្ដ្រសាមក្វាង នៅប្រទេសកូរ៉េ មណ្ឌលវេជ្ជសាស្ដ្រកូមីសូ ត្រូវបានបង្កើតឡើង និងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ មណ្ឌលវេជ្ជសាស្ដ្រកូមីសូ បានសម្ភោធនិងបើកដំណើរការជាផ្លូវការ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង