Cc time web banner 054637

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ«ច្រករបៀងមច្ឆា និងអង្ករ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ច្រករបៀងមច្ឆា និងអង្ករ ដោយផ្តោតលើការអភិវឌ្ឍវារីវប្បកម្ម កសិកម្មកែច្នៃ កសិកម្មអេកូឡូស៊ី ម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យាកសិកម្មថ្មី និងធនធានមនុស្ស។ បន្ថែមពីនេះក៏មានកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលកិច្ចសហប្រតិបត្តិការ នេះ នឹងលើកទឹកចិត្តកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រុមហ៊ុននានានៃប្រទេសទាំងពីរ លើវិស័យកសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អគ្គិសនី ថាមពល និងកម្មន្តសាល។

ច្រករបៀងមច្ឆា និងអង្ករ ផ្តោតសំខាន់លើកសិផល ដូចជា តី អង្ករ ផ្លែឈើត្រូពិច បន្លែ និងធាតុចូលកសិកម្មនានា (ជី ថ្នាំសម្លាប់សត្វល្អិត ចំណីសត្វ) ដើម្បីបង្កើនទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។ ដើម្បីសម្រេចគោលបំណងនៃច្រករបៀងមច្ឆា និង អង្ករ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្តោតលើការអភិវឌ្ឍវារីវប្បកម្ម កសិកម្មកែច្នៃ កសិកម្មអេកូឡូស៊ី ម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យាកសិកម្មថ្មី និងធនធានមនុស្ស។ តំបន់នានាដែល បង្ហាញពីកសិកម្មទំនើបនឹងត្រូវបានបង្កើតឡើងនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរកសិកម្មឌីជីថលក៏នឹងត្រូវបានអនុវត្ត។

បន្ថែមពីនេះ កម្ពុជា និងចិន ក៏បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងលេចធ្លោ និងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញបន្ថែមនូវសហគ្រាសចិន ដែលមានសមត្ថភាពក្នុងការបង្កើនការ វិនិយោគនៅកម្ពុជា ខណៈលើកទឹកចិត្តកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រុមហ៊ុននានានៃប្រទេស ទាំងពីរលើវិស័យកសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អគ្គិសនី ថាមពល និងកម្មន្តសាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង