Cctimesw1140xh150cm copy

កម្ពុជានាំចេញ«បង្កងកណ្តូបរស់»ចំនួន៤៥គីឡូទៅទីផ្សារចិនជាលើកដំបូង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖បង្កងកណ្តូបរស់ចំនួន៤៥គីឡូក្រាមរបស់ប្រទេសកម្ពុជា ​ត្រូវបាននាំចេញទៅកាន់ទីផ្សារចិនជាលើកដំបូង បន្ទាប់ទទួលបានការអនុញ្ញាត ពីរដ្ឋបាលគយចិន។នេះបើយោងតាមការអះអាងរបស់កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានគូសបញ្ជាក់ថា កម្ពុជាបាននាំចេញជាលើកដំបូង​«បង្កងកណ្ដូប»ទៅកាន់ទីផ្សារប្រទេសចិន ហើយការនាំចេញនេះ បានធ្វើឡើង កាលម្សិលមិញ ក្នុងបរិមាណ៤៥គីឡូក្រាម។ការនាំចេញវារីស្រស់ (បង្កងកណ្ដូបពីរ) នេះ គឺបានធ្វើការនាំចេញ កាលពីម្សិលមិញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ខណៈបច្ចុប្បន្ន បង្កងកណ្តូប ដែលនាំចេញនេះ ត្រូវបានដល់ប្រទេសចិនហើយ។

បើតាមកញ្ញា អ៉ឺម រចនា ការនាំចេញទៅកាន់ទីផ្សារចិននេះ រៀបចំឡើងដោយមានការវេចខ្ចឹបយ៉ាងយកចិត្តទុកដាក់តាមស្តង់ដារបច្ចេកទេសតម្រូវដោយរដ្ឋបាលគយចិន ដោយក្នុងចំណោម៤៥គីឡូបែងចែកជាធុងក្នុង១ធុងដាក់ចំនួន៥គីឡូ ហើយបច្ចុប្បន្នបានដឹកទៅដល់ប្រទេសចិនហើយ និងនៅរស់ទាំងអស់ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ក៏បាននាំចេញកំពឹសទឹកសាបបង្កក និងអន្ទង់បង្កក​ ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុបចំនួន១០តោន ដែលជាផលិតផលជលផល របស់កម្ពុជា «ជើងដំបូង» ត្រូវបាននាំចេញ បន្ទាប់ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន។ បើតាមគម្រោងផលិតផលជលផលកម្ពុជាជាច្រើនទៀតនឹងនាំទៅកាន់ទីផ្សារចិន តាមរយៈកិច្ចព្រៀមព្រៀងនានាដែលបានចុះរួមគ្នាកន្លងមក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង