ភ្នំពេញ៖ កីឡាករប្រដាល់គុនខ្មែរ ឡុង សុភី បានប្រកាសដើរចេញពីរវិស័យកីឡាប្រដាល់ បន្ទាប់ពីរូបលោកបានប្រឡូកក្នុងអាជីពនេះអស់រយៈពេលប្រមាណជាង ២០ឆ្នាំ ដោយធ្លាប់បានឈ្នះខ្សែក្រវាត់ចំនួន៨គ្រឿង។
បើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឡុង សុភី បានលើកឡើងថា សួស្តី ពុកម៉ែ បងប្អូន ដែលស្រឡាញ់គាំទ្រប្រដាល់គុនខ្មែរទាំងអស់គ្នា ខ្ញុំបាទ ឡុង សុភី ហៅ នី សុភី សូមអរគុណ ពុកម៉ែ បងប្អូន ដែលស្រឡាញ់គាំទ្រខ្ញុំពីមុនមក។ ចាប់ពីថ្ងៃនេះទៅគាត់សម្រេចចិត្តចាកចេញពីសង្វៀនប្រកួតហើយ។ កីឡាករប្រដាល់គុនខ្មែរ ឡុង សុភី បានបង្ហាញនូវអារម្មណ៍សោកស្ដាយចំពោះការដើរចេញពីវិស័យកីឡាប្រដាល់គុនខ្មែរផងដែរ ដោយគាត់បានចាប់អាជីពប្រដាល់គុនខ្មែរតាំងពីក្មេងដែលរហូតដល់ពេលនេះមានរយៈពេលប្រមាណជាង ២០ឆ្នាំហើយ។
គួរបញ្ជាាក់ថា កីឡាករប្រដាល់ ឡុង សុភី ជាសិស្សរបស់ក្លិបឡុងសាលវ័ន្តកីឡាដែលមានលោក ឡុង សាលវ័ន្ត ជាគ្រូបង្ហាត់បានចាប់អាជីពប្រដាល់គុនខ្មែរតាំងពីក្មេងដែលរហូតដល់ពេលនេះមានរយៈពេលប្រមាណ២០ឆ្នាំ នឹងធ្លាប់បានឈ្នះខ្សែក្រវាត់ចំនួន៨គ្រឿង៕