Cc time web banner 054637

កម្ពុជាប្រមូលពន្ធបានជាង២៥០០លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា (រូបភាព៖ អគ្គនាយកដ្ឋានពន្ធដារ)

ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១០ ៣២៩,៧៨ ប៊ីលានរៀល (ប្រមាណជា ២៥៥០,៥៦ លានដុល្លារ) ស្មើនឹង៧១,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។

របាយការណ៍ក៏បានបញ្ជាក់ថា ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ អគ្គនាយកពន្ធដារបានបង្ហាញថាក្នុងខែសីហា ឆ្នាំ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦២ ប៊ីលានរៀល (ប្រមាណ ២៣៧,៥៣ លានដុល្លារ)ស្មើនឹង ៦,៦៥% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ស្ថានភាពចំណូលពន្ធសម្រាប់ខែសីហា ឆ្នាំ២០២៣ សម្រេចបានត្រឹមតែ៧៩,៨០% នៃគោលដៅប្រមូលចំណូលប្រចាំខែតាមផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣។ រីឯស្ថានភាពប្រមូលបំណុលពន្ធសម្រាប់រយៈពេល៨ខែ ឆ្នាំ២០២៣ គឺបានធ្លាក់ចុះ២២,៦៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ការកត់សម្គាល់លើចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះសម្រាប់រយៈពេល៨ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះកម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ ថយចុះ ២,២៨% អចលនទ្រព្យថយចុះ ៩,០៦% ការសាងសង់ថយចុះ ២,១៥% ហើយទន្ទឹមនឹងគ្នានោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យថយចុះ២៦,៧៦%។៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង