Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជានាំចេញផលិតផលជលផល«ជើងដំបូង»ទៅកាន់ទីផ្សារប្រទេសចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ប្រទេសកម្ពុជា នាថ្ងៃទី១៤ កញ្ញា បាននាំចេញកំពឹស និងអន្ទង់ ចំនួន ១០តោន ទៅកាន់ទីប្រទេសចិនជាលើកដំបូង។ បើតាមការគ្រោងទុក ផលិតផលជលផល ទាំងពីរប្រភេទនេះ នឹងទៅដល់ ទីក្រុងសៀងហៃ ប្រទេសចិន នាថ្ងៃទី១៥ ឬ ១៦ កញ្ញា នេះ។

ក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation បាននាំចេញ អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប ១០ តោន ទៅកាន់ទីផ្សារប្រទេសចិន ហើយអាចនឹងទៅដល់សៀងហៃ នៅថ្ងៃទី១៥ ឬ ១៦ កញ្ញា។ នេះជាលើកទីមួយហើយដែលកម្ពុជានាំចេញផលិតផលជលផល ទៅកាន់ប្រទេសចិនដោយផ្ទាល់ ដោយចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់កំពង់ផែសៀងហៃ។

ផលិតផលជលផល ដែលបាននាំចូលទៅកាន់ប្រទេសចិន គឺស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដោយក្រុមហ៊ុននាំចេញ បានអនុវត្តតាមតម្រូវការរបស់ប្រទេសចិន ហើយអ្នកជំនាញចិនក៏បានមកត្រួតពិនិត្យគុណភាពដោយផ្ទាល់ ផងដែរ។ ការនាំចេញនេះ ក៏បានរួមចំណែកបង្កើនការងារ ដល់ប្រជានេសាទ វារីវប្បករ និង អ្នកចិញ្ចឹមត្រី ថែមទៀតផង។

សូមបញ្ជាក់ថា ការនាំចេញផលិតផលជលផលនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលទូទៅនៃគយចិន កាលពីខែឧសភា បានអនុញ្ញាតឱ្យប្រជាជាតិអាស៊ីអាគ្នេយ៍ ដឹកជញ្ជូនផលិតផលជលផល របស់ខ្លួនដោយផ្ទាល់ទៅកាន់ប្រទេសចិន ហើយក្រុមហ៊ុនត្រូវបានអនុញ្ញាតឱ្យនាំចេញផលិតផលកម្ពុជា ចំនួន ១១ប្រភេទទៅកាន់ប្រទេសចិន រួមមាន កំពឹសបង្កក ត្រីបង្កក អន្ទង់បង្កក និងខ្យងបង្កក ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង