ភ្នំពេញ៖ មន្ទីរពេទ្យ អ៉ីនធ័រឃែរ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីម្តាយដំបូងដែលផ្តល់កំណើតនៅផ្នែកសម្ភពដែលទើបបង្កើតថ្មីរបស់ខ្លួន។ ទារកនេះកើតនៅម៉ោង១០និង៤៨នាទីយប់ យប់មិញ ហើយមានទម្ងន់៣៥៤៥ក្រាម ។ ម្តាយ និងទារកមានសុខភាពល្អ។
អ្នកឯកទេសផ្នែកសម្ភព វេជ្ជបណ្ឌិត ម៉ៃ ខៃឡូ ឌូឌីក និង វេជ្ជបណ្ឌិត សាខន លក្ខិណា បានផ្តល់ការណែនាំប្រកបដោយជំនាញ ដើម្បីធានាបាននូវកំណើតតាមបែបធម្មជាតិ ដែលផ្តោតលើសុខភាពម្តាយ និងកូន។ ក្រុមគ្រូពេទ្យបានធានានូវការការពារផ្ទៃអាងត្រគាក ផ្តល់នូវការគ្រប់គ្រងការឈឺចាប់តាមបែបធម្មជាតិ ការពន្យាពេលការគៀបទងផ្ចិត ការប៉ះពាល់រវាងស្បែកម្តាយនិងទារកក្នុងវិនាទីដំបូង ការចាប់ផ្តើមបំបៅកូនដោយទឹកដោះដំបូង និងបង្កើតបរិយាកាសសម្រាលដ៏ស្ងប់ស្ងាត់ និងបន្ធូរអារម្មណ៍ជាមួយនឹងតន្ត្រីនៅក្នុងបន្ទប់សម្រាល។
មន្ទីរពេទ្យ អ៉ីនធ័រឃែរ គឺជាមន្ទីរពេទ្យដែលមានភាពចិត្តស្និតជាមួយទារក ដែលម្តាយនិងទារកតែងតែនៅជាមួយគ្នាជាដៃគូ ចាប់ពីពេលសម្រាលកូន ។ ក្រុមគ្រូពេទ្យមានសមត្ថភាពជួយដល់ការសំរាលកូនដោយតំរង់ទិសអោយម្តាយដោយមិនបាច់វះកាត់ ឬកាត់ទ្វាមាសអំឡុងពេលសម្រាល។
មន្ទីរពេទ្យ អ៉ីនធ័រឃែរ មានក្រុមគ្រូពេទ្យកុមារនឹងទារកទើបនឹងកើតនៅក្នុងឈុតសម្រាល និងសាលវះកាត់សង្គ្រោះបន្ទាន់ដែលមានបំពាក់ឧបករណ៍យ៉ាងពេញលេញជាមួយនឹងក្រុមវះកាត់ រួមទាំងគ្រូពេទ្យឯកទេសខាងថ្នាំស្ពឹកដែលមានការបញ្ជាក់ជាអន្តរជាតិនៅប្រចាំការជាមួយ។ ទារកនឹងទទួលបានថ្នាំបង្ការ តាមគោលការណ៍ណែនាំអន្តរជាតិ 24 ម៉ោងបន្ទាប់ពីកើត។ ឆ្មបនឹងបន្តថែទាំម្តាយ និងកូនក្នុងការបំបៅកូនដោយទឹកដោះម្តាយ ស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក។
វេជ្ជបណ្ឌិត Caroline Zabiegaj-Zwick ដែលជាប្រធានផ្នែកទទួលបន្ទុកផ្នែកអ្នកជំងឺស្នាក់នៅព្យាបាល មានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយក្នុងការអបអរសាទរដល់ទារកទើបនឹងកើតដំបូងនៅក្នុងផ្នែកសម្ភពរបស់យើង ដែលជាសក្ខីភាពចំពោះជំនាញ និងការប្តេជ្ញាចិត្តដ៏គួរឱ្យគោរពរបស់វេជ្ជបណ្ឌិតផ្នែកសម្ភពរបស់យើង គឺលោកវេជ្ជបណ្ឌិត ឌូឌីក និងវេជ្ជបណ្ឌិត លក្ខិណា ។ នៅមន្ទីរពេទ្យ អ៉ីនធ័រឃែរ ជាមួយជំនាញ មេត្តា និងការគាំទ្រឥតងាករេរបស់ពួកគេ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការផ្តល់ការថែទាំមុនពេលសម្រាលដ៏ពិសេស និងគាំទ្រដល់ការសម្រាលទារកដែលមានសុខភាពល្អនេះមកកាន់ពិភពលោកនេះ"។
សេវាកម្មសម្ភពដ៏ទូលំទូលាយនៅមន្ទីរពេទ្យ អ៉ីនធ័រឃែរ រួមមានការប្រឹក្សាលើការបំបៅកូន ការប្រឹក្សាមុនពេលមានគភ៌ ការធ្វើរោគវិនិច្ឆ័យរូបភាពវេជ្ជសាស្រ្ត ការថែទាំមុនពេលសម្រាល ថ្នាក់សម្រាលកូន ផែនការកំណើតផ្ទាល់ខ្លួន ការអប់រំថែទាំទារកទើបនឹងកើត និងការគាំទ្រនិងលើកទឹកចិត្តសម្រាប់ឪពុកម្តាយ។ គោលបំណងរបស់ អ៉ីនធ័រឃែរ គឺផ្តល់ការណែនាំពួកគេអោយឆ្លងកាត់ដំណាក់កាលផ្លាស់ប្តូរនេះ ដោយធានាឱ្យមានការផ្លាស់ប្តូរដោយរលូនទៅក្នុងតួនាទីថ្មីរបស់ពួកគេក្នុងនាមជាម្តាយនិងឪពុក។
ក្រុមការងារទាំងមូលនៅ អ៉ីនធ័រឃែរ សូមចូលរួមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះក្រុមគ្រួសារ ហើយនៅតែប្តេជ្ញាផ្តល់ការថែទាំពិសេសដល់មនុស្សជំនាន់ក្រោយទាំងអស់។