681 ezgif.com resize
Swift cc time

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង៨ពាន់លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានចំនួន ៨,០៩៣,០៧២,៩៤៦.៥៣ ដុល្លារអាម៉េរិក កើនឡើង ១.១៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះកម្ពុជាបាននាំចេញទៅចិនក្នុងទំហំទឹកប្រាក់ជាង ៩៣៩លានដុល្លារ កើនឡើង ១៦.៨ភាគរយ និងការនាំចូលមកវិញ មានចំនួនជាង ៧.១ពាន់លានដុល្លារ ធ្លាក់ចុះ ០.៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលផ្តល់មកស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ទំនិញដែលកម្ពុជានាំចេញទៅចិនច្រើនជាងគេក្នុងរយៈពេល៨ខែឆ្នាំ២០២៣នេះគឺកសិផល ដែលមានចំនួនទឹកប្រាក់ជាង១៣៩លានដុល្លារ, សម្លៀកបំពាក់ ចំនួនជាង ១១៦លានដុល្លារ, អង្ករ ចំនួនជាង ៨៨លានដុល្លារ បន្ទាប់មកមានស្បែកជើង កាបូប ផលិតផលវាយនភ័ណ្ឌ គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់ជារថយន្ត កង់ ជាដើម។

រីឯទំនិញដែលកម្ពុជានាំចូលពីចិនច្រើនជាងគេក្នុងរយៈពេល៨ខែឆ្នាំ២០២៣នេះគឺ ក្រណាត់ ចំនួនជាង២ពាន់លានដុល្លារ, សម្ភារៈសំណង់ ចំនួនជាង ៦៧៦លានដុល្លារ, ផលិតផលវាយនភ័ណ្ឌ(ថ្មី) ចំនួនជាង២៣៨លានដុល្លារ, ប្រេងម៉ាស៊ូត ចំនួនជាង ២២៤លានដុល្លារ និងផលិតជាច្រើនមុខទៀតដូចជា សម្លៀកបំពាក់ចាស់ៗ ថ្នាំពេទ្យ ឱសថបំប៉ន ដែក ស៊ីម៉ង់ត៍ គ្រឿងទេសក៍ ផលិតផលអេឡិចត្រូនិច ជីកសិកម្ម និងផលិតផល សម្ភារៈផ្សេងៗទៀត៕

Khcct banner

អត្ថបទទាក់ទង