Cctimesw1140xh150cm copy

លោក ជួន ណារិន្ន ចេញបញ្ជាស្រាវជ្រាវបន្ទាន់លើករណី«សិស្សស្រីវាយគ្នា»នៅសាលាបាក់ទូក

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖លោក ជួន ណារិន្ន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ កញ្ញានេះ បានចេញបទបញ្ជាទៅអធិការនគរបាលខណ្ឌ៧មករា ចុះស្រាវជ្រាវបន្ទាន់ពីករណី "សិស្សវិទ្យាល័យបាក់ទូកមួយក្រុមព្រួតវាយសិស្សស្រីម្នាក់រហូតលែងហ៊ានទៅរៀនជាងមួយខែ"។នេះបើយោងតាមប្រសាសន៍របស់លោក ជួន ណារិន្ន ថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍នៅរសៀលនេះ។

គួរបញ្ជាក់ថា ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមានការបែកធ្លាយវីដេអូ និង រូបភាព ពីអាណាព្យាបាលថា សិស្សវិទ្យាល័យបាក់ទូកមួយក្រុមជាស្រីមានគ្នាពី៧ទៅ៨នាក់ បានព្រួតវាយសិស្សស្រីម្នាក់ហើយបានគំរាមរហូតលែងហ៊ានទៅរៀនអស់រយៈជាង១ខែរហូតបែកធ្លាយដល់អាណាព្យាបាលសិស្ស។

ការបែកធ្លាយនេះធ្វើឡើង ក្រោយពីអាណាព្យាបាលទទួលទូរស័ព្ទពីគ្រូប្រធានថ្នាក់ ក្រោយយុវតីរងគ្រោះបាត់មិនឃើញទៅសិក្សាដូចសព្វដង។យោងតាមប្រភពអាណាព្យាបាលបច្ចុប្បន្នក្រុមគ្រួសារកំពុងរៀបចំដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ ដើម្បីសុំកិច្ចអន្តរជាគមន៍លើករណីនេះ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង