កំពង់ចាម៖ មន្ត្រីជលផលកំពង់ចាម នៅថ្ងៃទី ១៣ កញ្ញា បានឱ្យដឹងថា សត្វផ្សោតញីមួយក្បាលបានងាប់ តាមការសន្និដ្ឋាន គឺដោយសារតែវ័យចាស់ ។
លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានលើឡើងថា ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផល និងមន្ត្រីអង្គការ WWF បានចុះពិនិត្យស្ថានភាពសាកសពសត្វផ្សោត ដែលងាប់នេះ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជានេសាទ ។
លោក អ៊ុក ណារិន បានបន្តថា ផ្សោតញីដែលងាប់នេះ មានលេខសម្គាល់០៨៧ មានអាយុប្រមាណ២៧ឆ្នាំ មានទម្ងន់១០៥គីឡូក្រាម មានប្រវែង២,១០ម៉ែត្រ ។ សាកសពសត្វផ្សោតនេះ ត្រូវបានប្រជានេសាទប្រទះឃើញអណ្ដែតទឹក ទន្លេមេគង្គកំពង់ចាម ក្នុងភូមិសាស្ត្រឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ។ ក្រុមមន្ត្រីជំនាញបានដាក់សន្និដ្ឋានថា គឺវាបានងាប់រយៈពេល៤ទៅ៥ថ្ងៃហើយ៕