Cctimesw1140xh150cm copy

អភិបាលខេត្តរតនគិរីចុះឱប«អតីតគ្រូលោក»ដែលសន្តិសុខសាលាឯកជនក្រោយចូលនិវត្តន៍

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ឱបជាមួយអតីតគ្រូរបស់លោក។ 

ភ្នំពេញ៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃទី ១២ កញ្ញា បានបង្ហាញកាយវិកាដ៏គួរគោរពពីមហាជនតាមរយៈចុះពីរថយន្តទំនើបឡិចស៊ីស LX 570 ឱបបុរសចំណាស់ម្នាក់ជាសន្តិសុខសាលាឯកជនមួយ ដែលជាអតីតគ្រូមុខវិជ្ជាភូមិវិទ្យារបស់លោក ហើយបែកគ្នាតាំងពីបាក់ឌុបឆ្នាំ ១៩៨៦។

យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ញ៉ែម សំអឿន កាលពីម្សិលមិញ បានគូសបញ្ជាក់ថា​ "មកយកកូនចេញពីសាលា បានជួបអតីតលោកគ្រូ ម៉ម ប៊ុណ្ណា បែកពីគាត់ក្រោយបាក់ឌុបឆ្នាំ១៩៨៦។ គាត់ឥឡូវជាសន្តិសុខប្រចាំសាលាមត្តេយ្យផារ៉ាហ្គន ។សូមអរគុណលោកគ្រូដែលបានចងចាំខ្ញុំ"។

ជាសារអមដោយរូបថត៥សន្លឹក នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយទទួលបានការសាទរជាច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គម និងបានបញ្ចេញមតិវិជ្ជមានអមជាមួយរូបបេះដូង។

ឆ្លើយតបនឹងមតិសាទរជាច្រើន លោក ញ៉ែម សំអឿន បានអរគុណនូវរាល់ការខំមិនទាំងអស់ និង បានបញ្ជាក់ថាតម្លៃនៃសង្គមដែលមនុស្សយើងចង់បានគឺការដឹងគុណ ការជួយគ្នា និង មិនរើសអើង។សម្រាប់អភិបាលខេត្តរតគិរីរូបនេះបន្តថា ការគោរពមនុស្សដែលបានធ្វើគុណមកយើងតាមរយៈអ្វីក៏ដោយចុះ គឺជាតម្លៃនៃគុណធម៌ ។ 

បើតាមលោក ញ៉ែម សំអឿន លោក ម៉ម ប៊ុណ្ណា មុខវិជ្ជាភូមិវិទ្យា គឺជាគ្រូដ៏ល្អរបស់លោក លោកមានស្នាមញញឹមជានិច្ចចំពោះសិស្ស គឺជាឆ្នាំដែលលោកត្រូវប្រលងបាក់ឌុបឆ្នាំ១៩៨៦។ លោកគ្រូម៉ម ប៊ុណ្ណា បានចូលនិវត្តន៍ហើយ តែលោកគ្រូមិនចង់នៅស្ងៀមក៏បានចូលមកធ្វើការងារជាសន្តិសុខសាលារៀន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង