Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាកំពុងពិនិត្យលើកលែង«ទិដ្ឋការ»ដើម្បីស្តារឡើងវិញនូវវិស័យទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ 

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃអាណត្តិទី៧នេះ មានគំនិតផ្តួចផ្តើមសំខាន់ៗចំនួន២ ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ ក្នុងនោះ ទិដ្ឋការត្រូវបានលើកយកមកពិនិត្យពិចារណា ថាតើគួរលើកលែងទិដ្ឋការយ៉ាងណាដើម្បីសម្រួលដល់ការធ្វើដំណើររបស់ទេសចរ ដែលជាកត្តាសំខាន់មួយក្នុងការទាក់ទាញទាញទេសចរមកកម្ពុជា។ នេះជាការលើកឡើងរបស់លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ មកកាន់ស៊ីស៊ីថាមស៍។

លោក តុប សុភ័ក្រ បានលើកឡើងថា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨, យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១, គោលនយោបាយនិងផែនការយុទ្ធសាស្រ្តសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ព បានដាក់ចេញនូវគំនិតផ្តួចផ្តើមចំនួន២ដូចជា៖ សសរស្ដម្ភយុទ្ធសាស្រ្តចំនួន៥ ហៅកាត់ថា «បង្កើន៥ -BUILD» និងសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣ -3Ds» ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

ចំពោះគំនិតផ្តួចផ្តើមទី១គឺ «បង្កើន៥ -BUILD» រួមមាន៖ បង្កើនប្រសិទ្ធិភាពក្នុងការគ្រប់គ្រងកិត្តិនាមរបស់កម្ពុជា, បង្កើនប្រសិទ្ធិភាពនៃការផ្សព្វផ្សាយដើម្បីទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ, បង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងនិងសម្របសម្រួលកិច្ចការងារផ្ទៃក្នុងមួយចំនួនដែលពាក់ព័ន្ធនឹងការធ្វើដំណើររបស់ទេសចរ (ដូចជាការលើកលែងទិដ្ឋការដើម្បីសម្របសម្រួលការធ្វើដំណើររបស់ទេសចរ), បង្កើនប្រសិទ្ធិភាពនៃការអភិវឌ្ឍន៍ផលិតផលទេសចរណ៍, និងបង្កើនប្រសិទ្ធិភាពនៃការអភិវឌ្ឍន៍ធនធាន ក៏ដូចជាគោលដៅទាក់ទាញទេសចរប្រកបដោយការប្រកួតប្រជែងខ្ពស់។

រីឯគំនិតផ្តួចផ្តើមទី២គឺ«អភិវឌ្ឍន៍៣ -3D» រួមមាន៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ស្ថាប័នដោយការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធដឹកនាំ ឱ្យមានភាពកាន់តែប្រសើរជាងមុនដើម្បីឈានរកភាពជោគជ័យកាន់តែខ្ពស់, អភិឌ្ឍន៍បដិវត្តកម្មDigitalនៅក្នុងវិស័យទេសចរណ៍, និង ការអភិវឌ្ឍន៍ធនធានមនុស្ស។

គួររំលឹកថា ក្រសួងទេសចរណ៍មានចក្ខុវិស័យនៅឆ្នាំ២០២៥ នឹងទទួលបានទេសចរអន្តរជាតិ៦.៤លាននាក់ ជាមួយទេសចរជាតិ១៦.៧លាននាក់ ហើយនៅឆ្នាំ២០២៦ នឹងទទួលបានទេសចរអន្តរជាតិ៧លាននាក់ ជាមួយទេសចរជាតិ១៧លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង