681 ezgif.com resize
Swift cc time

កីឡាករការ៉ាតេកម្ពុជា ឈ្នះមេដាយ៤គ្រឿង នៅក្នុងការប្រកួតការ៉ាតេថៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ Cambodia 2023

ភ្នំពេញ៖ កីឡាករ-កីឡាការិនីការ៉ាតេកម្ពុជា ឈ្នះមេដាយមាស ៤គ្រឿង នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេថៃ បើកទូលាយ (Thailand Open Karate Championship) នៅទីក្រុងបាងកក ប្រទេសថៃ។

នេះជាលើកទីមួយដែលកីឡាការិនីកម្ពុជា ដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ Thailand Open Karate Championship លើលើវិញ្ញាសាប្រយុទ្ធនារីពេញវ័យ (Senior) ដែលកីឡាការិនី ឆន ស្រីភា ឈ្នះមេដាយមាស លើប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម។ ចំពោះមេដាយសំរឹទ្ធចំនួន ៣ គ្រឿងទៀតដែលដណ្ដើមបាន មានកីឡាករ សូត ផានិត ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម, កីឡាករ ជ្រុន វិរៈបុត្រ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាប្រយុទ្ធប្រភេទ ទម្ងន់ ក្រោម ៦៧ គីឡូក្រាម និងកីឡាករ ថេង គីមឈា លើវិញ្ញាសា កាតាឯកត្តជនបុរស ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង ផងដែរ៕


Khcct banner

អត្ថបទទាក់ទង