Cctime 6monthsfree desktop
Cc times  web banner kh (2)

រមណីយដ្ឋាន«ហ្លួងព្រះស្តេចកន»ត្រូវបានរៀបចំឡើងវិញ ដើម្បីក្លាយជាតំបន់ទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ត្បូងឃ្មុំ៖ តំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកន គឺជាអតីតរាជធានី នៃអំឡុងពេលមុនអង្គរ ដែលបច្ចុប្បន្ននេះត្រូវបានរៀបចំឡើងវិញ​ឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌ និង ប្រវត្តសាស្រ្ត សម្រាប់បម្រើដល់វិស័យទេសចរណ៍។រមណីយដ្ឋាននេះមានទីតាំង​កសិ្សណទឹក ដែលមានទេសភាពធម្មជាតិដ៏អស្ចារ្យ យ៉ាងស្រស់បំព្រងមិនចាញ់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនៅតាមខេត្តផ្សេងៗរបស់កម្ពុជានោះឡើយ។

ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងមន្ត្រីរាជការពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានរៀបចំតំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកន ឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តសាស្រ្ត ដើម្បីទាក់ទាញប្រជាពលរដ្ឋ មកលេងកម្សាន្តឱ្យបានច្រើនកុះករ ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តហ្លួងព្រះសេ្តចកន មានទីតាំងស្ថិតនៅភូមិនគរក្នុង ឃុំដូងតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានចម្ងាយ ១៦,៥គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៧ ជាអតីតរាជធានី នៃអំឡុងពេលមុនអង្គរ រមណីយដ្ឋាននេះត្រូវបានគេជ្រើសរើសជារាជធានីឡើងវិញនៅសតវត្សរ៍ទី១៦ ក្នុងអំឡុងរជ្ជកាល នៃហ្លួងព្រះសេ្តចកន (ស្តេចដែលមានឈ្មោះថា ព្រះបាទស្រីជេដ្ឋា)ផងដែរ។ បន្ទាប់មកវាត្រូវបានគេហៅថា ក្រុងស្រឡប់ពិជ័យបន្ទាយព្រៃនគរ ហើយក្រោយមកក្នុងរយៈពេលខ្លី “បន្ទាយព្រៃនគរ” រហូតមកបច្ចុប្បន្ន។

រមណីយដ្ឋានហ្លួងព្រះសេ្តចកន មានកំពែងព័ន្ធជុំវិញរាងការេប្រវែង ២៥០០ម៉ែត្រ ក្នុងមួយជ្រុងៗ នៅសតវត្សរ៍ទី១៦ ហ្លួងព្រះស្តេចកន បានកសាងកំពែងព្រះវិហារវត្តអារាមមួយក្នុងបន្ទាយ និងកសាងវត្តមួយ ហើយយកមាសខ្មៅសាងព្រះពុទ្ធរូបមួយអង្គមានព្រះភ្នែន ១២ធ្នាប់ កម្ពស់២០ធ្នាប់តម្កល់ក្នុងព្រះប្រាសាទនោះ។

មន្ទីរទសចរណ៍ខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសកម្ពុជា ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិ មេត្តាអញ្ជើញមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកនឱ្យបានច្រើនកុះករផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង