Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលបានជើងហោះហើរជាង៣ម៉ឺនជើងក្នុងរយៈពេល៨ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា

ភ្នំពេញ៖ ក្នុងរយៈពេល៨ខែនៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានជើងហោះហើរចំនួន ៣៣,១៤៦ជើង (ទ្វេទិស) កើនឡើង ១១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ តួលេខនេះបានបង្ហាញពីសញ្ញាវិជ្ជមានដល់អាកាសចរណ៍កម្ពុជា ក៏ដូចជាការងើបឡើងវិញនៃចរន្តភ្ញៀវបរទេសដែលមកកម្ពុជាគ្រប់ទម្រង់ដូចជា វិនិយោគិន អ្នកជំនាញ ទស្សនកិច្ច និងភ្ញៀវទេសចរជាដើម។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា មកកាន់ស៊ីស៊ីថាមស៍ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

បើតាម លោក ស៊ីន ចាន់សិរីវុត្ថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវ អាកាស ចំនួនជាង ៣.៤លាននាក់ កើនឡើងជាង១៨០% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ខណៈជើងហោះហើរចំនួន ៣៣,១៤៦ជើង (ជើងហោះហើរទ្វេទិស) កើនឡើង ១១៤% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ រីឯចំនួនទំនិញវិញ មានចំនួនជាង ៣៤, ៨៨១ តោន ថយចុះជាង ១០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង