Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ប្រាក់ឈ្នួលកម្មករកាត់ដេរនឹងចាប់ផ្តើមបន្តការចរចាជាថ្មីទៀតនៅថ្ងៃទី១៨កញ្ញាខាងមុខនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំរបស់ខ្លួនលើការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ខណៈកិច្ចប្រជុំចរចានាព្រឹកថ្ងៃទី១១កញ្ញានេះ តំណាងភាគីកម្មករនិយោជិតបានបន្តរក្សាតួលេខចំនួន ២១៥ដុល្លារអាម៉េរិក និង តំណាងភាគីនិយោជក បានបន្តរក្សាតួលេខចំនួន ២០១ដុល្លារអាម៉េរិក។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៥លើក ដែលរួមមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគី ចំនួន ៩លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗ ចំនួន ៦លើក។

ក្នុងនោះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានកិច្ចពិភាក្សាចំនួន ៥លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងភាគីនីមួយៗចំនួន ៣លើក និងកិច្ចប្រជុំត្រីភាគីចំនួន ២លើក។ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញមកទៅលើគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានបន្តរក្សាតួលេខចំនួន ២១៥ដុល្លារអាម៉េរិក និង តំណាងភាគីនិយោជក បានបន្តរក្សាតួលេខចំនួន ២០១ដុល្លារអាម៉េរិក។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ និងខិតខំបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា នៅត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង