Cctimesw1140xh150cm copy

២៥រាជធានី-ខេត្ត ដណ្ដើមបានមេដាយ ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ២០២៣

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ អគ្គនាយកដ្ឋានកីឡា

ភ្នំពេញ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលចាប់ផ្ដើមកាលពីថ្ងៃទី០២ ដល់ថ្ងៃទី១០ កញ្ញា បានបញ្ចប់ជាស្ថាពរក្រោយដំណើរការប្រកួតទាំង ១២ប្រភេទកីឡា ដោយមានប្រតិភូកីឡាចូលរួមទាំង ២៥រាជធានី-ខេត្ត ដែលបានបញ្ជូនអត្តពលិកចូលរួមប្រកួត សុទ្ធតែដណ្ដើមបានមេដាយ នៅវិមានពហុកីឡដ្ឋានជាតិ ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ បានលើកឡើងថា កីឡាពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាព ហើយចំពោះអ្នកដែលមានសមត្ថភាព និងបច្ចេកទេសខ្លាំង គឺជាអ្នកដែលទទួលបាននូវជ័យជំនះនៅក្នុងការប្រកួតនេះ។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាជធានី-ខេត្ត ដែលបានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនីជាសិស្សានុសិស្សចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ ប្រកបដោយភាពជោគជ័យ ។

លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា កីឡាមានឈ្នះ-ចាញ់ តែកីឡាសិស្សនេះ ផ្ដោតសំខាន់គឺការចូលរួមលេង និងការចូលរួមប្រកួត ដើម្បីលើកកម្ពស់សុខភាពផង និងបញ្ញាស្មារតីផង។ ក្នុងនោះសុទ្ធតែទទួលបាននូវមេដាយទាំង ២៥រាជធានី-ខេត្ត ដោយយោងតាមលទ្ធផលបច្ចេកទេសសរុបការប្រកួតទាំង ១២ប្រភេទកីឡា នៃព្រឹត្តិការណ៍កីឡាមធ្យមសិក្សាឆ្នាំនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង