Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-គុយបា ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ និងពង្រីកវិស័យសក្តានុពលនានា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia)

ភ្នំពេញ៖ កម្ពុជា-គុយបា ប្តេជ្ញាបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងការពង្រីកបន្ថែមនៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ការប្តេជ្ញានេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស (Miguel Diaz-Canel Bermudez) ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា តាមប្រព័ន្ធទូរស័ព្ទ នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសនេះ លោកប្រធានាធិបតី បានគូសបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និង អំពីការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានលើកឡើងថា បន្ថែមលើទំនាក់ទំនងប្រវត្តិសាស្ត្រល្អៗ លោកបានសម្តែងនូវការអរគុណចំពោះជំនួយឧបត្ថម្ភ និងការគាំទ្រ របស់គុយបា ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះនូវការលំបាកបំផុត ជាពិសេស នៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់នេះពិតជាបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រកបដោយសាមគ្គីភាព និង មិត្តភាពដ៏រឹងមាំ រវាងប្រទេស និងប្រជាជនទាំងពីរ។

ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ក្នុងន័យនេះ លោក ហ៊ុន ម៉ាណែត បានគាំទ្រ និងជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង