Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេចហ៊ុនម៉ាណែតបញ្ជាឱ្យសើរើតែងតាំង«មេប៉ុស្តិ៍»ជាប់ពាក់ព័ន្ធករណីប្លង់ទូមាសកាលពីឆ្នាំ២០១៥

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

ភ្នំពេញ៖សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអាទិត្យនេះ បានចេញបញ្ជាឲ្យប្រមុខនគរបាលជាតិ សើរើករណីតែងតាំងមេប៉ុស្តិ៍ឃុំម្នាក់ ដែលកំពុងតែត្រូវបានគេអះអាងថាជាចោរប្លន់ទូមាស កាលពីឆ្នាំ២០១៥។ បទបញ្ជាភ្លាមៗពីប្រមុខរដ្ឋាភិបាលយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីមានចែករំលែកការហួសចិត្ត និងក្ដីបារម្ភជុំវិញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅចំពោះមុខនៃការវិនិច្ឆ័យតែងតាំងមន្រ្តីយ៉ាងដូច្នេះ។ 

យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ សម្តេច ហ៊ុន ម៉ាណែត បានសរសេរថា "ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ (និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ) ខ្ញុំបានចេញបទបញ្ជាទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។"

បន្ថែមលើកពីនេះ សម្តេច ហ៊ុន ម៉ាណេត សូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បានបង្ហាញភាពខកចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយដឹងថា ស្នងការខេត្តកំពង់ធំ បានតែងតាំង លោក ហុង សារ៉ុម ជាមេប៉ុស្តិ៍ឃុំសំព្រោជ ខណៈមេប៉ុស្តិ៍រូបនេះជាប់ពាក់ព័ន្ធប្លន់ទូមាស ទាំងកណ្ដាលថ្ងៃ កាលពីឆ្នាំ២០១៥។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង