ភ្នំពេញ ថ្ងៃទី08 ខែកញ្ញា ឆ្នាំ2023៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានប្រកាស ដាក់សម្ពោធខ្សែភាពយន្តខ្លីក្រោមចំណងជើងថា “គ្រប់ពេល” ដើម្បីបង្ហាញនូវការប្តជ្ញាចិត្ត បេសកកម្ម និងការផ្តល់នូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនប្រជាជនកម្ពុជា។
អត្ថន័យនៃខ្សែភាពយន្ត “គ្រប់ពេល” គឺបង្ហាញអំពីការប្តេជ្ញាចិត្ត និងបេសកកម្មយ៉ាងមុតមាំក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយភាពងាយស្រួលជូនដល់អតិថិជនរបស់ខ្លួន។ ទន្ទឹមនឹងនេះ ខែ្សភាពយន្តមួយនេះក៏បង្ហាញអំពី ផលិតផល និងសេវាកម្មធនាគារដ៏សម្បូរបែបជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដែលមានលក្ខណៈសាមញ្ញ និងងាយស្រួលប្រើប្រាស់សម្រាប់ជីវភាពប្រចាំរបស់ពួកគាត់។
លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “ប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល គឺការនាំមកនូវសេវាធនាគារដ៏សម្បូរបែបជូនអតិថិជន។ ធនាគារ គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយក្នុងនោះពួកយើងមានទំនួលខុសត្រូវ និងកាតព្វកិច្ចក្នុងការផ្ដល់នូវភាពងាយស្រួល រហ័ស ជូនអតិថិជនរបស់យើង។ នៅពេលយើងនិយាយអំពី "ប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល" គឺមិនត្រឹមតែផ្តោតលើការផ្តល់នូវភាពងាយស្រួលតាមរយៈ ផលិតផល និងធនាគារឌីជីថល ឬ តាមបណ្ដាញលក់ទូទាំងប្រទេសនោះទេ។ ដូច្នេះហើយតាមរយៈវីឌីអូ “គ្រប់ពេល”នេះ យើងចង់បញ្ជាក់ថាសេវាធនាគារគួរតែមានលក្ខណៈសាមញ្ញ រហ័សជាមួយនឹងបទពិសោធន៍ដ៏ល្អឥតខ្ចោះដែលអាចឆ្លើយតបរាល់តម្រូវការអតិថិជន”។

លោកបានបន្ថែមទៀតថា៖ “តាមរយៈការផ្តល់ប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនអតិថិជន គឺអាចផ្តល់ផលជាវិជ្ជមាន និងអត្ថប្រយោជន៍ជាច្រើនដូចជា ការសន្សំសំចៃពេលវេលា និងមិនមានភាពស្មុគស្មាញក្នុងការប្រើប្រាស់។ នាពេលបច្ចុប្បន្ននេះអតិថិជនមានជម្រើសជាច្រើន ហើយក្នុងនោះផងដែរយើងក៏បានយល់ពីសារៈសំខាន់នៃការផ្តល់នូវភាពងាយស្រួល បន្តការយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យា និងផ្សារភ្ជាប់ទំនាក់ទំនងទៅកាន់អតិថិជនឱ្យកាន់តែល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាធនាគាររបស់យើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការនាំមកនូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលនឹងជំរុញឱ្យយើងផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អប្រសើរ និងមានភាពលេចធ្លោ”។
ធនាគារ ស្ថាបនា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើអតិថិជន ម្ចាស់អាជីវកម្ម និងសហគមន៍ ដើម្បីជួយពួកគាត់ឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ។ តាមរយៈខ្សែភាពយន្ត “គ្រប់ពេល” នេះផងដែរក៏បានបង្ហាញពីបេសកកម្មយូរអង្វែងរបស់ធនាគារចំពោះអតិថិជន បុគ្គលិក ដៃគូអាជីវកម្ម សហគមន៍ និងម្ចាស់ភាគហ៊ុន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ធនាគារ និងធ្វើឱ្យធនាគារ ស្ថាបនា ក្លាយជាធនាគារពាណិជ្ជដែលគួរជាទីទុកចិត្តបំផុតនៅកម្ពុជា។
លោក Adam Lee នាយកផ្នែកទីផ្សារ ទំនាក់ទំនង និងម៉ាកយីហោ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “ខ្សែភាពយន្តថ្មីរបស់យើង “គ្រប់ពេល” គឺមើលទៅហាក់ដូចជាមានភាពសាមញ្ញ ប៉ុន្តែមានអត្ថន័យយ៉ាងធំធេងដែលបង្កប់នូវការសន្យា បេសកកម្ម និងគុណតម្លៃរបស់ធនាគារ។ នៅធនាគារ ស្ថាបនា យើងជឿជាក់លើការផ្តល់អាទិភាពជូនអតិថិជនរបស់យើង ហើយផ្តល់នូវភាពងាយស្រួល រហ័ស គឺជាចំនុចដ៏សំខាន់ និងជាបេះដូងរបស់យើង។ ភាពងាយស្រួលប្រចាំថ្ងៃរបស់ធនាគារមិនត្រឹមតែជាការផ្តល់នូវផលិតផល និងសេវាកម្មធនាគារប៉ុណ្ណោះទេ ប៉ុន្តែគឺការបង្កើតបទពិសោធន៍ធនាគារដែលអាចទុកចិត្តបាន និងស័ក្តិសមតាមតម្រូវការរបស់អតិថិជន និងសហគមន៍”។

លោកបានបន្ថែមទៀតថា “ដូច្នេះសូមអញ្ជើញអតិថិជនមកទទួលយកបទពិសោធន៍ថ្មីជាមួយធនាគារ ស្ថាបនា ដោយចាប់ផ្តើមពីការគ្រប់គ្រងប្រតិបត្តិការធនាគារតាមរយៈកម្មវិធី Sathapana Mobile ដែលទទួលបានពានរង្វាន់ឆ្នើម និងតាមរយៈសាខារបស់យើងទូទាំងប្រទេស។ ធនាគារ ស្ថាបនា បន្តការប្តេជ្ញាចិត្តក្នុងការផ្តល់នូវភាពងាយស្រួល និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងបទពិសោធន៍ល្អប្រសើរជូនអតិថិជនរបស់យើង”។
លោកអ្នកអាចចូលទៅទស្សនាខ្សែភាពយន្តថ្មី "គ្រប់ពេល" តាមរយៈបណ្តាញសង្គមផ្លូវការរបស់ធនាគារ ស្ថាបនាដូចខាងក្រោម៖
YouTube៖ https://youtu.be/e_RchYislWQ
Facebook៖ https://fb.watch/mWnp_1-Vsv/
ដើម្បីស្វែងយល់បន្ថែមអំពី "គ្រប់ពេល" និង “ប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល” ក៏ដូចជាការប្តេជ្ញាចិត្តរបស់ធនាគារ ស្ថាបនាក្នុងការផ្តល់នូវភាពងាយស្រួលជូនអតិថិជន សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់យើងខ្ញុំ៖ www.sathapana.com.kh/en/ebc
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,400 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង 172 សាខា ស្ថាបនា ព្រីមារណ៍ចំនួន 3 និងម៉ាស៊ីនអេធីអឹមជាង 360។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។
ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន2 “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។