ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទទួលបាននូវការវាយតម្លៃពី The World University Rankings for Innovation ឆ្នាំ២០២៣ ដោយបានជាប់ចំណាត់ថ្នាក់ ៥១-១០០ ក្នុងចំណោមសាកលវិទ្យាល័យលើពិភពលោកសម្រាប់ ភាពច្នៃប្រឌិត លើការងារផ្លាស់ប្តូរនិស្សិត និងការបើកចំហរ។
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានជាប់ចំណាត់ថ្នាក់ ៥១-១០០ ក្នុងចំណោមសាកលវិទ្យាល័យលើពិភពលោកសម្រាប់ ភាពច្នៃប្រឌិត លើការងារផ្លាស់ប្តូរនិស្សិត និងការបើកចំហរ «Innovation in student mobility and Openness» និង ចំណាត់ថ្នាក់ ១០១-២០០ ក្នុងចំណោមសាកលវិទ្យាល័យលើពិភពលោក សម្រាប់ ភាពច្នៃប្រឌិត «The World University Rankings for Innovation»។
សូមបញ្ជាក់ថា នៅឆ្នាំ២០២២ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏ទទួលបានចំណាត់ថ្នាក់ ៥១-១០០ នៃការវាយតម្លៃចំណាត់ថ្នាក់ពិភពលោក តាមប្រព័ន្ធ WURI (World's Universities with the Real Impact) នេះ សម្រាប់ការផ្លាស់ប្តូរនិស្សិត និងការបើកចំហរ៕