Cctimesw1140xh150cm copy

លក្ខខណ្ឌមួយចំនួនដើម្បីស្នើសុំធ្វើប័ណ្ណប.ស.ស សម្រាប់អ្នកប្រកបរបក្រៅប្រព័ន្ធ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា អ្នករត់ម៉ូតូឌុប កុងបី តាក់ស៊ី និងអ្នកធ្វើការតាមផ្ទះ ជាដើម ដែលមានបំណងចង់ធ្វើប័ណ្ណថែទាំសុខភាព ប.ស.ស ត្រូវធ្វើតាមលក្ខខណ្ឌដូចជា៖

១. មានមុខរបរ មានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ធ្វើការម្នាក់ឯងមិនមានប្រើប្រាស់បុគ្គលិក

២. មានអាយុមិនលើសពី ៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទចុះបញ្ជី

៣. មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)

ការបង់ភាគទាន៖

- ភាគទានប្រចាំខែ ១៥ ៦០០រៀល

- សាមីខ្លួនអាចប្រកាសបង់ជាប្រចាំខែ ឬប្រចាំឆ្នាំក៏បានតាមការស្នើសុំពេលចុះបញ្ជីដំបូង។

- ការបង់ភាគទានសាមីខ្លួនអាចទៅបង់ដោយផ្ទាល់ ឬបង់តាមរយៈប្រព័ន្ធធនាគារ ( App ) មានចំនួនបី៖ ធនាគារ អេស៊ីលីដា , ធនាគារ កាណាឌីយ៉ា ក.អ , ធនាគារ វឌ្ឍនៈអាស៊ីចំកាត់( ABA )

បញ្ជាក់៖ សាមីខ្លួនត្រូវមកធ្វើនៅស្នាក់ការ ប.ស.ស. ដោយផ្ទាល់។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខ ១២៨៦ ក្រុមការងារនឹងធ្វើការពន្យល់លម្អិតជូន។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង