Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

សហគ្រាសជាង៥០ត្រូវបានជំរុញឱ្យមកវិនិយោគនៅខេត្តកំពង់ស្ពឺ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ចិន៖ លោក Wang Guangguo នាយកប្រតិបត្តសហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs) បានប្តេជ្ញាជំរុញសហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និង ជ្រូក។ នេះបើតាមការបញ្ជាក់នៅលើផេកមេតារបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី០៤ ខែកញ្ញានេះ។

ខ្លឹមសារបានបញ្ជាក់ថា ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និង ជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេមួយ នៅប្រទេសចិនផងដែរ ដោយបច្ចុប្បន្ននេះ នាយកប្រតិបត្តសហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន ក៏បានជំរុញឱ្យសហគ្រាសមួយចំនួនធំមកវិនិយោគលើវិស័យកសិកម្មនៅខេត្តកំពង់ស្ពឺផងដែរ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសចំនួន៣៨៥ មានកម្មករ និយោជិតជាង ១៥ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន១៩១ មានកម្មករនិយោជិត សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង