Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ចាប់ដៃគូជាមួយ ក្រុមហ៊ុន Inpay’s Eurogiro ផ្តល់សេវាកម្មទទួលប្រាក់ ផ្ទេរពីក្រៅប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារប្រៃសណីយ៍កម្ពុជា ក.អ សហការជាមួយ ក្រុមហ៊ុន Inpay ដែលជាក្រុមហ៊ុន Fintech ដ៏រីកចម្រើនបំផុតមួយនៅទ្វីបអឺរ៉ុប ដើម្បីផ្តល់សេវាកម្មទទួលប្រាក់ ផ្ទេរពីក្រៅប្រទេស មកកាន់ព្រះរាជាណាចក្រ

កម្ពុជា តាមរយៈ Eurogiro ដែលមានទីតាំងចំនួន ៧០,០០០ កន្លែង នៅទូទាំងពិភពលោក។

តាមរយៈការសហការនេះ ប្រជាជនកម្ពុជា អាចដកប្រាក់ ដែលផ្ញើពីក្រៅប្រទេសបានភ្លាមៗ យ៉ាងងាយស្រួល និងមានសុវត្ថិភាព នៅតាមសាខាទាំង ៦១ របស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ។

លោក Thomas Jul ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Inpay មានប្រសាសន៍ថា «យើងពិតជារីករាយក្នុងការសហការជាមួយធនាគារប្រៃសណីយ៍កម្ពុជា។ នេះ ជាជំហានដ៏សំខាន់មួយរបស់យើង ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ តាមរយៈការផ្តល់លទ្ធភាពជូនធនាគារ ក្នុងការផ្តល់សេវាកម្មទទួលប្រាក់ផ្ទេរពីក្រៅប្រទេស ឱ្យកាន់តែមានភាពងាយស្រួល តម្លៃសមរម្យ និងឆាប់រហ័ស។»

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ ក៏បានសម្តែងការសាទរចំពោះកិច្ចសហការនេះផងដែរ ហើយលោកបានបញ្ជាក់ថា «កម្ពុជាមានពលរដ្ឋចំណាកស្រុកជាច្រើនដែលត្រូវការផ្ញើប្រាក់ត្រឡប់មកផ្ទះវិញ ដើម្បីផ្គត់ផ្គង់គ្រួសារ។ ជាមួយសេវាកម្មថ្មីនេះ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ មិនត្រឹមតែផ្តល់ជម្រើសកាន់តែទូលំទូលាយសម្រាប់ការផ្ទេរប្រាក់ពីក្រៅប្រទេសប៉ុណ្ណោះទេ វាថែមទាំងរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ នេះគឺជាមធ្យោបាយដែលងាយស្រួល ជាមួយតម្លៃសេវាសមរម្យសម្រាប់ទីផ្សារ ដើម្បីធានាបាននូវបរិយាបន្នប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេស។»

ភាពជាដៃគូនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ និង ក្រុមហ៊ុន Inpay ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃ និងការច្នៃប្រឌិតខ្ពស់ ដើម្បីបង្កើនទំនាក់ទំនង និងអនាគតកាន់តែប្រសើរ សម្រាប់ប្រជាជនកម្ពុជានៅទូទាំងពិភពលោកផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Inpay ជាក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ឆ្លងប្រទេស ដែលមានតម្លៃសមរម្យ រហ័ស និងមានសុវត្ថិភាព និងមានការិយាល័យចំនួន ៧០,០០០ កន្លែង នៅជុំវិញពិភពលោក ទាំងនៅក្នុងទីប្រជុំជន និងតំបន់ដាច់ស្រយាល ដែលការផ្តល់សេវាហិរញ្ញវត្ថុនៅមានកម្រិត។ នៅឆ្នាំ២០២១ ក្រុមហ៊ុន Inpay ត្រូវបានទទួលស្គាល់ដោយ Financial Times ថាជាក្រុមហ៊ុនដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសដាណឺម៉ាក និងជាក្រុមហ៊ុន Fintech ដែលរីកចម្រើនលឿនបំផុតទី ៦ នៅអឺរ៉ុប។

អំពី ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ:

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ គឺជាធនាគារដែលរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ធនាគារបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៣ ក្រោមភាពជាដៃគូយុទ្ធសាស្ត្ររវាង CANADIA Investment Holding Plc. (CIH), ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង Fullerton Financial Capital Pte. (FFC)។ ចាប់តាំងពីការចាប់ផ្តើម រហូតមកដល់បច្ចុប្បន្ន ធនាគារ បានផ្តោតទៅលើទីផ្សារចម្រុះដែលពាំនាំយកបទពិសោធន៍ និងជម្រើសល្អៗជុំវិញពិភពលោក មកអនុវត្ត ដើម្បីឱ្យធនាគារស្ថិតនៅជួរមុខលើគំនិតផ្តួចផ្តើមផ្នែកបច្ចេកវិទ្យា។ ធនាគារ បានកំណត់ការជោគជ័យរបស់ខ្លួន មិនត្រឹមតែតួរលេខហិរញ្ញវត្ថុតែប៉ុណ្ណោះទេ គឺបានកំណត់គោលដៅអភិវឌ្ឍន៍ទៅមុខលើគ្រប់ផ្នែកឱ្យក្លាយជាធនាគារមានភាពប្រកួតប្រជែងទីបំផុតមួយ ដើម្បីបំពេញនូវសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា។ ធនាគារ ប្រៃសណីយ៍កម្ពុជា ប្តេជ្ញាក្នុងការរចនា និងផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតសម្រាប់អតិថិជនរបស់ខ្លួន និងកំណត់ស្តង់ដារសេវាកម្មអតិថិជនល្អបំផុតក្នុងប្រទេសកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង