Cctimesw1140xh150cm copy

ស្រែគំរូប្រើប្រាស់ពូជ៣០គីឡូក្រាមក្នុងមួយហិកតា ទទួលផលបានជាង៨តោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រៃវែង៖ ស្រែគំរូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានប្រើប្រាស់ពូជស្រូវនាំចូលពីបរទេសត្រឹមតែ ៣០ គីឡូក្រាមក្នុងមួយហិកតា ហើយទទួលបានផលរហូតដល់ទៅជាង ៨ តោន ក្នុងមួយហិកតា។ សមិទ្ធិផលនេះកើតមានឡើងក្រោមការសម្របសម្រួលពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីសាកល្បងកាត់បន្ថយថ្លៃដើមផលិត និងកាត់បន្ថយការប្រើប្រាស់ពូជស្រូវរបស់កសិករ។ នេះបើតាម​សេចក្ដីប្រកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែងក្នុងស្រែគំរូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលប្រើប្រាស់ពូជត្រឹមតែ ៣០ គីឡូក្រាមក្នុងមួយហិកតា ហើយទទួលបាន ផលរហូតដល់ទៅជាង ៨ តោន ក្នុងមួយហិកតា។

ពូជស្រូវនេះ ជាប្រភេទពូជស្រូវពីបរទេស និងមានបច្ចេកវិទ្យាទំនើប ហើយអាចប្រមូលផលបានក្នុងរយៈពេល៩៥ថ្ងៃ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង