Img 1426
Swift cc time

កសិករស្រូវត្រយងសម្រេចបានការផលិតជីកំប៉ុសទ្រង់ទ្រាយធំជាលើកដំបូង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការសន្សំម្លប់ព្រៃ

ព្រះវិហារ៖ កសិករស្រូវត្រយងមកពីភូមិចំនួន៣ ក្នុងខេត្ដព្រះវិហារផលិតជីកំប៉ុសធម្មជាតិបានជាង ២១ តោន។ នេះជាឆ្នាំដំបូងគេបង្អស់ដែលកសិករបានផលិតជីនេះឡើង ហើយជីកំប៉ុសដែលផលិតបានត្រូវបានចែកជូនទៅដល់កសិករជាសមាជិកចំនួន ១៧គ្រួសារ ដែលមកពី ភូមិដងផ្លិត ភូមិត្មាតប៉ើយ និង ភូមិព្រៃវែង សម្រាប់ប្រើប្រាស់ក្នុង ដំណាំស្រូវ និងដំណាំបន្ទាប់បន្សំផ្សេងទៀត។

កសិករស្រូវត្រយងមកពីភូមិចំនួន៣ ក្នុងខេត្ដព្រះវិហារផលិតជីកំប៉ុសធម្មជាតិបានជាង ២១ តោន។ នេះជាឆ្នាំដំបូងគេបង្អស់ដែលកសិករបានផលិតជីនេះឡើង តាមរយៈការផ្ដល់ជំនួយដល់អង្គការសន្សំម្លប់ព្រៃ ពីគម្រោង CEPF សម្រាប់កសិករ សមាជិកស្រូវត្រយង ក្នុងខេត្ដព្រះវិហារ។

រូបភាព៖ អង្គការសន្សំម្លប់ព្រៃ

ការអនុវត្ដគម្រោងនេះ មានគោលបំណងចង់អោយ កសិករជាសមាជិកក្នុងតំបន់នោះទទួលបានការបង្ហាត់បង្ហាញពីបច្ចេកទេសក្នុងការផលិតជីកំប៉ុស និង បច្ចេកទេសក្នុងការដាំដុះដំណាំបន្ទាប់បន្សំបន្ថែមទៀតដូចជា ល្មៀតជាដើមនៅចន្លោះដំណាំស្វាយចន្ទី (បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដីឥដ្ឋឲ្យអស់លទ្ធភាព និង បង្កើនប្រាក់ចំណូល)។

បន្ថែមពីនេះ គឺចង់អោយកសិករជាសមាជិក មានជីធម្មជាតិប្រើប្រាស់គ្រប់គ្រាន់ កាត់បន្ថយការចំណាយទៅលើការទិញជី ជួយអោយទិន្នផលស្រូវមានការកើនឡើង និងបញ្ឈប់ការប្រើប្រាស់ជីគីមី ដែលខុសពីគោលការណ៍នៃការអភិរក្ស។ ដោយឡែកជីកំប៉ុសដែលផលិតបាន ត្រូវបានចែកជូនទៅដល់កសិករជាសមាជិកចំនួន ១៧គ្រួសារ ដែលមកពី ភូមិដងផ្លិត ភូមិត្មាតប៉ើយ និង ភូមិព្រៃវែង សម្រាប់ប្រើប្រាស់ក្នុង ដំណាំស្រូវ និងដំណាំបន្ទាប់បន្សំផ្សេងទៀត។

គួរបញ្ចាក់ផងដែរថា ការប្រើបច្ចេកទេសផលិត ជីកំប៉ុសនេះ ជួយអោយគុណភាពដំណាំស្រូវរបស់កសិករមានសុខភាពល្អ ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលនាំឱ្យទិន្នផលមានការកើនឡើង។ ទិន្នផលកើនឡើង នឹងលើកទឹកចិត្តកសិករឱ្យចូលរួមកម្មវិធីស្រូវត្រយង៕

រូបភាព៖ អង្គការសន្សំម្លប់ព្រៃ
រូបភាព៖ អង្គការសន្សំម្លប់ព្រៃ


ពាក្យទាក់ទង: ជីកំប៉ុស
Khcct banner

អត្ថបទទាក់ទង