Cctimesw1140xh150cm copy

ចូបៃដិនទៅ«ទស្សនកិច្ចវៀតណាម»ប៉ុន្តែមិនចូលរួមកិច្ចប្រជុំអាស៊ាននៅឥណ្ឌូនេស៊ី?

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីអាម៉េរិកលោក ចូបៃដិន

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ចូបៃដិន នឹងទៅបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសវៀតណាម និងអាម៉េរិកឡើងដល់កម្រិតថ្មីមួយ៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈដែលលោក បៃដិននឹងមិនចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញានៅទេ។ អនុប្រធានាធិបតីអាម៉េរិកលោកស្រី Kamala Harris នឹងចូលរួមជំនួសលោកប្រធានាធិបតីបៃដិន។ អវត្តមានបៃដិនក្នុងកិច្ចប្រជុំអាស៊ានកំពូលប្រចាំឆ្នាំនេះក៏កំពុងតែធ្វើឲ្យឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះមានការខកចិត្តជាខ្លាំង។

ជុំវិញនៃអវត្តមានលោក បៃដិន ចូលរួមក្នុងកិច្ចប្រជុំនៅឥណ្ឌូឆ្នាំនេះត្រូវបានអ្នកជំនាញពន្យល់ថា ឆ្នាំទៅមិញ បៃដិន បានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុន ដែលជាកិច្ចប្រជុំកំពូល G20 នៅកោះ Bali ប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ ២០២២។ ក្នុងដំណើរទស្សនកិច្ចនោះ លោកបៃដិន រួមជាមួយនឹងប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានប្រកាសផ្តល់ជំនួយសម្រាប់គម្រោងនានាក្នុងវិស័យនានា រួមមានអាកាសធាតុ សន្តិសុខ និងការអប់រំ។ ដោយសារទើបតែទស្សនកិច្ចនៅឥណ្ឌូនេស៊ីថ្មីៗនេះហើយទើបបៃដិនមិនបានចូលទៅចូលរួមម្តងទៀតក្នុងកិច្ចប្រជុំអាស៊ានក្នុងប្រទេសឥណ្ឌូ ដោយលោកឲ្យអនុប្រធានាធិបតីអាម៉េរិកលោកស្រី Kamala Harris ចូលរួមជំនួសវិញ។

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានគូសបញ្ជាក់ថា វៀតណាមគឺជាដៃគូដ៏មានតម្លៃសម្រាប់សហរដ្ឋអាម៉េរិក ស្របពេលដែលអាម៉េរិកកំពុងអភិវឌ្ឍទំនាក់ទំនងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ថែមទៀតជាមួយវៀតណាមនិងបណ្តាលប្រទេសក្បែរគ្នា។

ជាមួយគ្នានេះដែលវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយអាម៉េរិកបន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ។ហេតុផលមួយដែលវៀតណាមអាចនឹងត្រៀមខ្លួនក្នុងការបង្កើនទំនាក់ទំនងជាមួយអាម៉េរិកគឺដោយសារសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងកំពុងតែមានភាពតានតឹងជាខ្លាំង។

ចូបៃដិន សំណេះសំណាលជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ក្នុងពេលជួបជុំអាហារថ្ងៃត្រង់ជាកិត្តិយស នៅក្រសួងការបរទេសក្នុងរដ្ឋធានី Washington ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៥

អាម៉េរិកក៏បានគាំទ្រសន្តិសុខដែនសមុទ្រ និងសមុទ្ររបស់វៀតណាមនាពេលកន្លងមកផងដែរ។ សហរដ្ឋអាម៉េរិកបានផ្តល់អតីតនាវាឆ្មាំសមុទ្រអាម៉េរិកចំនួនពីរគ្រឿងដល់ប្រទេសវៀតណាម មួយគ្រឿងក្នុងឆ្នាំ២០១៧ និងមួយទៀតនៅឆ្នាំ២០២១។

ការបង្កើនភាពជាដៃគូនឹងជួយវៀតណាមអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យារបស់ខ្លួន។ នេះនឹងរួមបញ្ចូលការផលិតឈីប semiconductors និងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត។ វិស័យទាំងពីរនេះគឺជាតំបន់នៃការប្រកួតប្រជែងសម្រាប់សហរដ្ឋអាម៉េរិក និងប្រទេសចិន។

ប្រធានាធិបតីអាម៉េរិកលោក ចូបៃដិន និងនាយករដ្ឋមន្រ្តីឥណ្ឌូនេស៊ីជួបគ្នាក្នុងកិច្ចប្រជុំ G20 កាលពីឆ្នាំទៅ

កាលពីដើមឆ្នាំនេះ មជ្ឈមណ្ឌលសិក្សាអាស៊ានក្នុងប្រទេសសិង្ហបុរីបានចេញរបាយការណ៍មួយអំពីការយល់ឃើញរបស់ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍បានរកឃើញថា ក្នុងចំណោមប្រជាជនអាស៊ីអាគ្នេយ៍ សហរដ្ឋអាម៉េរិកមានប្រជាប្រិយភាពជាងប្រទេសចិន ហើយប្រជាប្រិយភាពបានកើនឡើងពីឆ្នាំមុន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង