Cctime 6monthsfree desktop
Cc times  web banner kh

ធនាគារ កាណាឌីយ៉ា ទទួលស្គាល់ពី Asiamoney ជា ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាលើកដំបូងក្នុងនាមជា “ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្ម” ក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៣ ពី Asiamoney ដែលជាស្ថាប័នព័ត៌មានមួយមានកិត្តិនាមល្បីល្បាញទូទាំងពិភពលោកលើរបាយការវិភាគក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ វិនិយោគ និងទីផ្សារមូលធន។ ស្ថាប័ន Asiamoney ក៏បានទទួលស្គាល់ធនាគារ កាណាឌីយ៉ា ជា ”ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធនតូច និងមធ្យម” ឆ្នាំ២០២១ និង “ធនាគារក្នុងស្រុកឆ្នើមបំផុត” ឆ្នាំ២០២២ ក្នុងប្រទេសកម្ពុជាផងដែរ។

ការទទួលស្គាល់សក្តានុពលធនាគារ កាណាឌីយ៉ា “ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្ម” ក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៣ ពីសំណាក់ស្ថាប័ន Asiamoney គឺជាសក្ខីភាពមួយទៅលើការខិតខំប្រឹងប្រែងប្តេជ្ញាផ្តោតសំខាន់ទៅលើអតិថិជន និងបន្តធ្វើនវានុវត្តន៍ដើម្បីផ្តល់នូវសេវាកម្ម និងផលិតផលល្អប្រសើរទៅកាន់ធុរកិច្ច និងសាជីវកម្មក្នុងប្រទេសកម្ពុជា។ មានវត្តមានក្នុងទីផ្សារជាង៣២ឆ្នាំ ធនាគារ កាណាឌីយ៉ា ផ្តល់តម្លៃដល់ការជឿទុកចិត្ត និងទំនាក់ទំនងដែលខ្លួនបានបង្កើតជាមួយអតិថិជនសាជីវកម្មរបស់ខ្លួន ហើយធនាគារបានខិតខំធ្វើការដោយមិននឿយហត់ដើម្បីធានាថាទ្រព្យសម្បត្តិរបស់អតិថិជនរបស់ខ្លួនត្រូវបានការពារនៅពេលដែលអាជីវកម្មរបស់ពួកគេរីកចម្រើន។

ធនាគារ កាណាឌីយ៉ា ផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ ដែលអាចបត់បែនបានតាមតម្រូវការដល់អាជីវកម្មរបស់អតិថិជន។ ប៉ុន្មានឆ្នាំមកនេះ ធនាគារបានប្រមូលផ្តុំផលប័ត្រអតិថិជនសាជីវកម្មរបស់ខ្លួននៅទូទាំងឧស្សាហកម្មផ្សេងៗ រួមទាំងការអាជីវកម្មលក់ដុំ និងលក់រាយ ឧស្សាហកម្ម សំណង់ អភិវឌ្ឍអចលនទ្រព្យ ការនាំចូល-នាំចេញ និងក្នុងវិស័យជាច្រើនទៀត។ ធនាគារ កាណាឌីយ៉ា បានផ្តល់តម្លៃ និងផ្តោតយ៉ាងសំខាន់ទៅលើការការយល់ដឹង និងផ្តល់ដំណោះស្រាយទៅកាន់អាជីវកម្ម។ ជាតួយ៉ាង បុគ្គលិក Relationship Manager ដែលមានវត្តមាននៅគ្រប់សាខារបស់ធនាគារទាំង ៦៩ទីតាំងបានត្រៀមរួចជាស្រេចនៅក្នុងការទំនាក់ទំនង និងដោះស្រាយនូវតម្រូវការហិរញ្ញប្បទានរបស់អតិថិជនសាជីវកម្ម។ សាជីវកម្មពហុជាតិ សាជីវកម្មខ្នាតធំ វិនិយោគិនផ្ទាល់ពីបរទេស និងអាជីវកម្មផ្សេងទៀតអាចពឹងផ្អែកលើជំនាញរបស់ធនាគារក្នុងការផ្តល់សេវាធនាគារពេញលក្ខណៈដូចជា កម្ចីអាជីវកម្ម កម្ចីហិរញ្ញប្បទានគម្រោង ឥណទានវិបារូបរ៍ និងកម្ចីពាណិជ្ជកម្ម។ ក្នុងនោះដែរក៏រួមមានដូចជាសេវាកម្មធនាគារប្រតិបត្តិការក៏មានផងដែរ រួមទាំងកញ្ចប់ឥណទានខ្សែសង្វាក់ផ្គត់ផ្គង់ ហិរញ្ញវត្ថុពាណិជ្ជកម្ម ប្រាក់បញ្ញើសាជីវកម្ម ការគ្រប់គ្រងសាច់ប្រាក់ កិច្ចព្រមព្រៀងរតនាគារ ការផ្ទេរប្រាក់ និងច្រើនទៀត។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ធនាគារ កាណាឌីយ៉ា ក៏បានផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុសម្របតាមបរិបទហិរញ្ញវត្ថុរបស់អតិថិជនដូចជាគម្រោងហិរញ្ញប្បទានតម្លៃសមរម្យសម្រាប់អាជីវកម្មដែលទាក់ទងនឹងប្រទេសថៃ ដែលកំពុងប្រតិបត្តិការ និង/ឬរៀបចំផែនការពង្រីករបស់ខ្លួនមកកាន់ប្រទេសកម្ពុជា តាមរយៈភាពជាដៃគូជាមួយធនាគារ EXIM Bank Thailand កម្មវិធីហិរញ្ញប្បទានបៃតងសម្រាប់ អាជីវកម្មបៃតង និងបន្តពង្រីកសេវាកម្មដែលផ្តល់ជូនជាមួយដៃគូយុទ្ធសាស្ត្ររបស់ធនាគារ។

បន្ថែមពីលើនេះ ធនាគារ កាណាឌីយ៉ា បានវិនិយោគជាបន្តបន្ទាប់ក្នុងការចាប់ផ្តើមផលិតផលឌីជីថល ដំណោះស្រាយ និងសេវាកម្មថ្មីៗ ដើម្បីគាំទ្រដល់កំណើនអាជីវកម្មរបស់អតិថិជនរបស់ខ្លួន។ ថ្មីៗនេះ ធនាគារបានធ្វើការវិនិយោគយ៉ាងសំខាន់ដើម្បីពង្រីកសមត្ថភាពនៃសេវាកម្មធនាគារតាមអ៊ីនធឺណែតសម្រាប់សាជីវកម្មរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការភ្ជាប់ទំនាក់ទំនងរវាងធនាគារ និងអតិថិជនសាជីវកម្មរបស់ខ្លួន ក៏ដូចជាផ្នែកមួយដែលអាចជួយសម្រួលប្រតិបត្តិការផ្ទៃក្នុងរបស់ពួកគេ ដើម្បីដំណើរការអាជីវកម្មរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព។

លោក Raymond Sia Say Guan នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលរបស់ធនាគារ កាណាឌីយ៉ា មានក្តីសោមន្សរីករាយជាខ្លាំង ដែលធនាគារ កាណាឌីយ៉ា បានការទទួលស្គាល់ពីសំណាក់ស្ថាប័ន Asiamoney ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។

“យើងខ្ញុំមានសេចក្តីរីករាយជាខ្លាំងក្នុងការទទួលបានពានរង្វាន់ ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៣។ មូលដ្ឋានគ្រិះនៃភាពជោគជ័យរបស់ធនាគារ កាណាឌីយ៉ា គឺកើតឡើងពីការទទួលបានទំនុកចិត្ត និងការគាំទ្រពីសំណាក់អតិថិជនយើងជាង៣២ឆ្នាំមកនេះ។

ធនាគារ កាណាឌីយ៉ា ក៏មានមោទនភាពជាខ្លាំងដែលសមិទ្ធផលរបស់ធនាគារក្នុងពេល១២ខែចុងក្រោយនេះ ដោយធនាគារត្រូវបានស្ថាប័នអន្តរជាតិទទួលស្គាល់ក្នុងផ្នែកអាជីវកម្មសំខាន់ៗទាំង៣ របស់ធនាគារ ដូចជា សេវាកម្មធនាគារសាជីវកម្ម សេវាកម្មធនាគាររូបវ័ន្តបុគ្គល និងសេវាកម្មធនាគារសហគ្រាសធុនតូច និងមធ្យម។ ពានរង្វាន់នេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងបន្តនូវការប្តេជ្ញាឱ្យក្លាយទៅជា “ដៃគូហិរញ្ញវត្ថុជាទីទុកចិត្ត” ទៅកាន់អតិថិជនរបស់យើងខ្ញុំ តាមរយៈការនូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អ ជាមួយនឹងផលិតផល និងដំណោះស្រាយប្រកបដោយនវានុវត្តន៍។”

អ្នកនាង Pakaravee Ananthananid, អគ្គនាយិការរង និង Chief Business Officer នៃធនាគារ កាណាឌីយ៉ា បាន លើកឡើងបន្ថែមទៀតនូវការប្តេជ្ញាចិត្តនេះ។ អ្នកនាងមានប្រសាសន៍ថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណទៅកាន់អតិថិជនរបស់យើងដែលតែងតែផ្តល់នូវទំនុកចិត្ត និងបន្តសហការដើម្បីរីកចម្រើនជាមួយពួកយើងខ្ញុំ។ ធនាគារ កាណាឌីយ៉ា នឹងបន្តប្តេជ្ញាក្នុងការគាំទ្រទៅកាន់អតិថិជនសាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រតិបត្តិការរបស់ពួកគេទទួលបានការរីកចម្រើន តាមរយៈការផ្តល់នូវគម្រោងហិរញ្ញប្បទានឱ្យស្របនឹងតម្រូវការរបស់ម្ចាស់អាជីវកម្មគ្រប់រូប ដូចជាគាំទ្រផែនការពង្រីកប្រតិបត្តិកម្មពាណិជ្ជកម្ម ផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗ និងការផ្តល់ហិរញ្ញប្បទានដើមទុនផងដែរ៕”

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា “Dream Company To Work For” ពី World HRD Congress ក៏ដូចជាពានរង្វាន់ “Best Managed Bank” ពី The Asian Banker ព្រមទាំងពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ “Best Domestic Bank” ពីស្ថាប័ន AsiaMoney ក្នុងឆ្នាំ២០២២។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពានរង្វាន់ “Best SME Bank” ពីស្ថាប័ន Digital Banker ពានរង្វាន់ “Best Retail Bank” ពីស្ថាប័ន The Asian Banker និងពានរង្វាន់ “Best Corporate Bank” នៃប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៣។

គិតត្រឹមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៩ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៊ីន ATM, CRM, VTM, SEM និងម៉ាស៊ីនស្វ័យសេវាធនាគារឌីជីថល ចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង