Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កីឡាករ-កីឡាការិនីគុនល្បុក្កតោក្រសួងមហាផ្ទៃ ០៣រូប ចូលរួមព្រឹត្តិការណ៍គុនល្បុក្កតោអន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ៖ កីឡាករ កីឡាការិនី គុនល្បុក្កតោក្រសួងមហាផ្ទៃចំនួន ០៣រូប នឹងចូលរួមក្នុងការប្រកួតមហាព្រឹត្តិការណ៍គុនល្បុក្កតោអន្តរជាតិ NEAK LENG KUN ដែលប្រព្រឹត្តទៅនៅថ្ងៃទី០២-០៣ ខែកញ្ញា ឆ្នាំ២០២៣។

លោក សយ ផាន់និច អ្នកគ្រប់គ្រងកម្មវិធីអ្នកលេងគុន បានលើកឡើងថា ការប្រកួតនេះ ជាការរំឭកនឹងបង្ហាញពីទំនៀមទម្លាប់របស់អ្នកហាត់គុនខ្មែរ កាលពីជំនាន់ដើម និងផ្សព្វផ្សាយក្បាច់គុនដូនតាទៅកាន់បណ្ដាលប្រទេសទាំងអស់បានស្គាល់កាន់តែច្បាស់ ពង្រឹងគុណភាព និងបទពិសោធន៍កីឡាករឱ្យកាន់តែមានកម្រិតខ្ពស់។

លោក សយ ផាន់និច បន្តថា ការប្រកួតអ្នកលេងគុននេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៣ ខែកញ្ញា និងមានការប្រកួតសរុបចំនួន១២គូ ស្មើនឹង២៤នាក់។ ក្នុងនោះមានការប្រកួតមិត្តភាពអន្តរជាតិចំនួន៣គូ រវាងកីឡាករកម្ពុជាជាមួយកីឡាកររបស់អ៊ូសបេគីស្ថាន អេស្ប៉ាញ និងវៀតណាម ហើយគ្រប់គូទាំងអស់ សុទ្ធតែជាការប្រកួតដណ្តើមយកពាន។

កីឡាករ កីឡាការិនីគុនល្បុក្កតោក្រសួងមហាផ្ទៃ ០៣រូប ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ រួមមាន កីឡាករ ពេជ្រ ពន្លឺ, កីឡាករ យ៉ង់ លីម៉េង និង កីឡាការិនី លាង ស្រីនីត ផងដែរ។

គួរបញ្ជាក់ មហាព្រឹត្តិការណ៍គុនល្បុក្កតោអន្តរជាតិ NEAK LENG KUN មានប្រទេសចូលរួមចំនួន ០៤ ដូចជា វៀតណាម អ៊ូបេគីស្ថាន អេស្ប៉ាញ និងកម្ពុជាម្ចាស់ផ្ទះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង